• 2021-01-15 02:22:07
  • បាល់ទាត់

Arsenal ​បញ្ចប់​កំណត់ត្រា​ឈ្នះ​រហូត​របស់​ខ្លួន ​ត្រឹម​យប់មិញ​នេះ​ហើយ​

  • 2021-01-15 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នោះ ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម Crystal Palace ​បាន​ឡើយ ពោល​គឺ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​គ្នា​ ០-០ ​ប៉ុណ្ណោះ។

​ក្រុម​របស់​លោក​ Arteta ​៣​ប្រកួត​​ចុង​ក្រោយ​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស ​នេះ​ឈ្នះ​ទាំង​បី​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​សមាជិក​ក្រុម​ម្នាក់​ៗ​មាន​ទំនុក​ចិត្ត​ណាស់។ ​តែ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ​ក្រុម Crystal Palace ​បែរ​ជា​លេង​បាន​ល្អ​ជា​ក្រុម ​និង​បិទ​ជិត​មិន​ឱ្យ​ក្រុម​កាំភ្លើង​ធំ​បាញ់​ចេញ​គ្រាប់​ឡើយ។ ​ដោយ​ការ​ប្រកួត​នេះ ​រក្សា​លទ្ធផល​ស្មើ​គ្នា ០-០ ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

​ក្រុម​កាំភ្លើង​ធំ ​Arsenal ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១១​ក្នុង​តារាង ​ដោយ​មាន​២៤​ពិន្ទុ ​ឆ្លង​កាត់​១៨​ប្រកួត។ ​លោក​ Arteta ​អ្នក​ចាត់ការ​ក្រុម​បាន​អះអាង​ថា​នៅ​ខែ​មករា​នេះ ​នឹង​ទិញ​កីឡាករ​ថ្មី​បន្ថែម​មក​ទៀត​ហើយ ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ឡើង​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់