• 2021-01-15 01:44:00
  • បាល់ទាត់

Real Madrid ធ្លាក់​ចេញ​ពី Super Cup បាត់ ខកខាន​មិន​បាន​ជួប Barca

  • 2021-01-15 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Athletic Bilbao នឹង​ត្រូវ​ជួប Barcelona ក្នុង​ពាន​រង្វាន់ Spanish Super Cup បន្ទាប់​ពី​បាន​យក​ឈ្នះ Real Madrid ២-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ Raul Garcia អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ឲ្យ Bilbao ខណៈ Karim Benzema ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Madrid។ ជ័យជម្នះ​នេះ Bilbao ត្រូវ​ឡើង​ទៅ​ជួប Barcelona ដែល​បាន​យក​ឈ្នះ Real Sociedad កាល​ពី​ថ្ងៃ​ពុធ។

វគ្គ​ផ្ដាច់ព្រ័ត្រ​​រវាង Barcelona និង Athletic Bilbao នឹង​លេង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ទីក្រុង Seviile។ Barca ធ្លាប់​ឈ្នះ​ពានSpanish Super Cup ចំនួន​១៣​ដង​ច្រើន​ជាង​គេ​បង្អោះ ខណៈ Bilbao ធ្លាប់​ឈ្នះ​​២ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់