• 2021-01-14 02:37:02
  • បាល់ទាត់

Foden ​ដាក់​១​គ្រាប់ ជួយ Man City ​យក​៣​ពិន្ទុ​យ៉ាង​តឹង​ពី ​Brighton

  • 2021-01-14 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ១-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ម្ចាស់​ផ្ទះ Man City ​សម្រាប់​ការ​ប្រកួត​នេះ​សម្រុក​លើ​ក្រុម​ភ្ញៀវ Brighton ណាស់ ​រហូត​ដល់​មាន​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី​៤៤ ​ចុង​តង់​ទី​១ ដោយ​កីឡាករ​វ័យ​ក្មេង Phil Foden ​។ ​ក្រោយ​ពី​កើត​មាន​១​គ្រាប់​នេះ​ហើយ ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​ឡើយ ​ហើយ Sterling ​មាន​ឱកាស​ប៉េណាល់ទី​១​គ្រាប់​ចុង​ម៉ោង​ទៀត ​ក៏​មិន​អាច​ធ្វើ​បាន​សម្រេច​ដែរ។ ​ចប់​ការ​ប្រកួត​ក្រុម​របស់​លោក Pep ​យក​ឈ្នះ​ក្នុង​លទ្ធផល​តែ ១-០​ប៉ុណ្ណោះ។

​គិត​ត្រឹម​ពេល​នេះ ក្រុម Man City ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ​ក្នុង​តារាង ​ដោយ​មាន​៣២​ពិន្ទុ ​ឆ្លង​កាត់​១៦​ប្រកួត។ ​ស្រប​ពេល​ក្រុម​លេខ​១ Man Utd ​វិញ ​មាន​៣៦​ពិន្ទុ ​ឆ្លង​កាត់​១៧​ប្រកួត​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់