• 2021-01-12 08:28:52
  • ប្រដាល់

តិច​ ឬ​ច្រើន​ លោក​ ខេង​ សុងហួ​ នៅ​តែ​បន្ត​ផ្ដល់​កាដូ​ដល់​កីឡាករ​ប្រដាល់...

  • 2021-01-12 08:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេង​ សុងហួ​ ដែល​ជា​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​មួយ​តែងតែ​ជួយ​កីឡាករ​នា​កន្លង​ទៅ​នេះ​ បើ​ទោះ​ឥលូវ​លក់​ដូរ​មិន​សូវ​ដាច់​ព្រោះ​ជំងឺ​ កូវីដ​ យ៉ាង​ណា​ក្ដី​ ក៏​ខ្លួន​នៅ​បន្ត​ផ្ដល់​កាដូ​ តិច​ ឬ​ច្រើន ​ដល់​គូ​ពិសេសៗ​ដដែល។​

លោក ខេង សុងហួ និង​កូនស្រី ចាន់ រតនា
លោក ខេង សុងហេ និង​ ឡុង ជិន

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​កន្លង​ទៅ​នេះ​ គេ​ឃើញ​ថា​ លោក​ ខេង​ សុងហួ​ ជា​ម្ចាស់​ហាង​គុន​ខ្មែរ​លក់​ទូរស័ព្ទ​ទំនើប​ នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ដូច​ជា​ការ​ឲ្យ​កាដូ​របស់​ប្រើប្រាស់​ផ្សេង​ដល់​កីឡាករ​ដែល​ប្រកួត​បាន​ល្អ​ និង​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​ដដែល​ទោះ​ឥលូវ​លក់​មិន​សូវ​ដាច់​ក៏​ដោយ។​

លោក ខេង​ សុងហួ និង​ បឺត​ សង្ឃឹម
លោក ខេង​ សុងហួ និង​ ឃឹម​ បូរ៉ា​

ថ្មីៗ​នេះ​គេ​ឃើញ​ថា​អ្នក​គាំទ្រ​ប្រដាល់​រូប​នេះ​បាន​ផ្ដល់​កាដូ​ឲ្យ​ដល់​ ឃឹម​ បូរ៉ា​ បន្ទាប់​ពី​ឈ្នះ​ខ្សែក្រវាត់​ មាន​កីឡាករ​ ឡុង​ ជិន​ កីឡាករ​ បឺត​ សង្ឃឹម​ វេង​ សុភ័ក្រ​ កូន​ស្រី​ ចាន់​ រតនា​ រួម​និង​អ្នក​មួយ​ចំនួន​ទៀត។​ ក្រៅ​ពី​នេះ​ចំពោះ​អ្នក​ទាយ​ការ​ប្រកួត​គូឯក​ត្រូវ​ក៏​បាន​កាដូ​លើក​ទឹក​ចិត្ត​ផង​ដែរ។​

រំលឹក​ដែរ​ថា​ លោក​ ខេង​ សុងហួ​ ជា​ម្ចាស់​ហាង​គុន​ខ្មែរ​លក់​ទូរស័ព្ទ​ទំនើប និង​ជា​អ្នក​គាំទ្រ​ប្រដាល់​មួយ​រូប​នៅ​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់