• 2021-01-11 01:47:13
  • បាល់ទាត់

Ronaldo ឡើង​១៥​គ្រាប់ បន្ត​ឈរ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ

  • 2021-01-11 01:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង Aaron Ramsey រក​បាន​​ម្នាក់​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​ជួយ Juventus យក​ឈ្នះ Sassuolo ៣-១ ក្នុង​ពាន​រង្វាន់​ Serie A។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​សម្រាប់​វគ្គ​ទី​មួយ។ ​ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៥០​​ទើប​ខ្សែ​ការពារ Danilo រក​បាន​គ្រាប់​ទី​មួយ​ឲ្យ Juventus មុន​ពេល Gregoire Defrel របស់ Sassuolo ទាត់​បញ្ចូល​ទី​តាម​ស្មើ​នាទី​៥៨។

ការ​លេង​ត្រូវ​រង​ចាំ​ដល់​នាទី​៨២​ទើប Ramsey រក​គ្រាប់​នាំ​មុខ​ឲ្យ Juventus ជា​ថ្មី ខណៈ Ronaldo បន្ថែម​គ្រាប់​ចុងម៉ោង​នាទី​៩០+២ ទៅ​ហើយ។ ១​បន្ថែម​នេះ​ជួយ​ឲ្យ Ronaldo ឡើង​១៥​គ្រាប់ បន្ត​ឈរ​​ជា​អ្នក​ទាត់​បញ្ចូល​​ទី​ច្រើន​ជាង​គេ​នៅ Serie A រដូវ​កាល​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់