• 2021-01-08 14:20:22
  • បាល់ទាត់

Pochettino៖ Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​ច្រើន​ទៀត​ បើ​នៅ​ចង់​ធ្វើ​ជើង​ខ្លាំង​នៅ​ PSG

  • 2021-01-08 14:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ចង់​ខ្លាំង​នៅ​ក្លឹប​លោក​បន្ត​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ទៀត​។

លោក​ Pochettino បាន​និយាយ​ថា​៖" Mbappe ឥឡូវ​នេះ​គេ​ត្រូវ​តែ​បន្ត​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ ដូច​អ្នក​ដទៃ​ដែរ​។ គេ​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​ចាញ់​ការ​ប្រកួត​ពី​ម្សិលមិញ​នេះ​ "។

លោក​បាន​បន្ត​ថា​៖" យ៉ាង​ណា​គេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដូច​រាល់​ដង​ អញ្ចឹង​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​គេ​បែប​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ PSG បាន​ប្រកួត​នឹង​ក្លឹប​ Saint Etienne ដែល​មាន​លទ្ធផល​ស្មើ​ ១-១ ក្នុង​ក្របខ័ណ្ឌ​ Ligue 1 កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា​ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់