• 2021-01-08 03:39:40
  • បាល់ទាត់

Klopp ​ថា Liverpool ​ទំនង​គ្មាន​លទ្ធភាព​ទិញ​ខ្សែ​ការពារ​កណ្ដាល​មក​ទេ​

  • 2021-01-08 03:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​និយាយ​ថា​ដោយសារ​វិបត្តិ Covid-19 ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម Liverpool ​គ្មាន​ប្រាក់​សម្រាប់​ទិញ​កីឡាករ​ថ្មី​ចូល​ទេ​នៅ​ខែ​មករា​ឆ្នាំ​២០២១​នេះ​។

​ហង្ស​ក្រហម​អវត្តមាន​ខ្សែ​ការពារ​សំខាន់​ច្រើន​នាក់​ណាស់ ​ដូចជា Van Dijk ​និង Gomez ​ជា​ដើម សុទ្ធ​តែ​រង​របួស​ច្រើន​ខែ ខណៈ​ដែល Matip ​វិញ​ក៏​ដូច​គ្នា ​មិន​ទាន់​អាច​ជួយ​ក្រុម​បាន​នោះ​ទេ។ ​កត្ដា​របួស​សុទ្ធ​តែ​ខ្សែ​ការពារ​សំខាន់​ៗ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​លើក​ឡើង​ថា​ក្រុម Liverpool ​ត្រូវ​ការ​ខ្សែ​ការពារ​កណ្ដាល​មក​បន្ថែម​ខ្លាំង​មិន​ខាន។ ​

​យ៉ាង​ណាមិញ ​បើ​តាម​លោក Klopp ​និយាយ​ថា​៖ “មាន​ក្លឹប​ខ្លះ​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​នោះ​ទេ។ ​ប៉ុន្តែ​ក្លឹប​នេះ​វិញ ​យើង​តែងតែ​នៅ​ជាមួយ​ម្ចាស់​ក្លឹប​ជា​និច្ច ​និង​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​យើង​ធ្វើ។ យើង​បាន​ប៉ះ​ពាល់​ខ្លាំង​ដោយសារ​កូវីដ ​ដូច្នេះ​យើង​ទំនង​ជា​មិន​អាច​ទិញ​កីឡាករ​ថ្មី​នៅ​ខែ​មករា​ឡើយ”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់