• 2021-01-08 02:49:19
  • ប្រដាល់

ប៉ះ​គ្នា​លើក​ទី១​ មេឃា​ ចូល​ដៃ​របស់​ ឃឹម​ បូរ៉ា​ ចង់​សន្លប់​ចុះវគ្គ​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ​វិញ?​

  • 2021-01-08 02:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ ឃឹម​ បូរ៉ា​ ប៉ះ​គ្នា​លើក​ទី១​ ជា​មួយ​ ម៉ឺន​ មេឃា​ អំឡុង​ខែ​មេសា​ ឆ្នាំ​២០២០​ ធ្លាប់​ឈ្នះ​១ដង​ ខណៈ​ការ​ប្រកួត​មួយ​នោះ​កូន​ប្រុស​លោក​ អេ​ ភូថង​ ចូល​ដៃ​ស្ទើរ​សន្លប់។​

បូរ៉ា ពេល​ឈ្នះ​ ឡុង​ ជិន​ កន្លង​ទៅ

ស្អែក​នេះ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ហើយ​រវាង​ ឃឹម​ បូរ៉ា​ ប៉ះ​ ម៉ឺន​ មេឃា​ ដើម្បី​រក​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​ទឹកប្រាក់​៥០០០​ដុល្លារ។​ អ្នក​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ប៉ះ​គ្នា​១ដង​ហើយ​ ដោយ​កាល​នោះ​គឺ​ ប៉ូរា​ ឈ្នះ​ពិន្ទុនៅសង្វៀនបាយ័ន។​

នៅ​ដើម​ទឹក​ទី៣​ បូរ៉ា​ ប្ដូរ​កណ្ដាប់ដៃ​ជា​មួយ​ ម៉ឺន​ មេឃា​ មួយ​ប្រាវ​ហើយ​​ពេល​នោះ ​គឺ​កូន​ប្រុស​លោក​ អេ ​ភូថង​ ស្រុត​លត់​ជង្គង់​មួយ​ក្លេត​យ៉ាង​ណា​ដោយ​ងើប​មក​វិញ​លឿន​ជា​ហេតុ​អាជ្ញាកណ្ដាល​មិន​បាន​ចាប់​រាប់​នោះ​ឡើយ។​

កម្មវិធី​ប្រកួតស្អែក(រូបភាព​ CNC Boxing)

គេ​មើល​ឃើញ​ថា​ បូរ៉ា​ មាន​ស្នៀត​ចេញ​រហ័ស​ និង​ធ្ងន់​ សូម្បី​តែ​លោក​ អេ​ ភូថង​ ផ្ទាល់​ក៏​សរសើរ​ពី​ចំណុច​ល្អ​មួយ​នេះ​ដែរ។​ ប៉ុន្តែ​លោក​ អេ ​ភូថង​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ កូន​ប្រុស​របស់​លោក​គឺ​ល្អ​ម្យ៉ាង​ម្នាក់។​ មេឃា​ នៅ​ក្មេង​ជាង​ និង​វ៉ៃឆ្លាត់​ ចំណែក​ បូរ៉ា​ ចាស់​វស្សា។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦០​គីឡូក្រាម​ ជើងឯក​ប៉ះ​គ្នា​របស់​សង្វៀន​ CNC ស្អែក​នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ម៉ោង​៦ល្ងាច​តទៅ។​ អ្នក​ឈ្នះ​បាន​ខ្សែក្រវាត់​ ១គ្រឿង​ និង​ទឹកប្រាក់​៥០០០​ដុល្លារ៕​

វីដេអូប្រកួត​លើក​ទី១​ បូរ៉ា​ ប៉ះ មេឃា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់