• 2021-01-08 02:16:31
  • បាល់ទាត់

Aston Villa ​ត្រូវ​ប្រើ​យុវជន​សុទ្ធ ​ប៉ះ Liverpool ​រាត្រី​នេះ​

  • 2021-01-08 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Aston Villa ​នឹង​ត្រូវ​ប្រើ​ប្រាស់​យុវជន​សុទ្ធ​តែ​ម្ដង ដើម្បី​លេង​ជាមួយ​ក្រុម Liverpool ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វេលា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ។

​Aston ​សមាជិក​ឈុត​ធំ​ជា​ច្រើន​នាក់​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូវីដ​១៩ ​ដូច្នេះ​ហើយ​សមាជិក​ទាំង​អស់​ត្រូវ​នៅ​ដោយ​ឡែក​ដើម្បី​តាមដាន​សុខភាព​សិន ​មិន​អាច​ចូល​ប្រកួត​បាន​ទេ។ ​ដូច្នេះ​ការ​ប៉ះ Liverpool ​នៅ​ពាន​រង្វាន់ FA Cup ​រាត្រី​នេះ ​គឺ​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​យុវជន​សុទ្ធ​ហើយ ដោយ​អាច​យក​ពី​ក្រុម U23 ​ឬ U18 ​ដែល​ល្អ​ៗ​អាច​បញ្ចូល​ឈ្មោះ​លេង​បាន​ទាំង​អស់។

​រំលឹក​នៅ​អង់គ្លេស ​ក្រោយ​ពី​រក​ឃើញ​មេរោគ​បម្លែង​ខ្លួន​ថ្មី​របស់ Covid-19 ​មក ​ឃើញ​ថា​ចំនួន​អ្នក​ឆ្លង​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​គត់​សម្គាល់។ ​ដោយ​លីគ​អង់គ្លេស​វិញ ​ក៏​រក​ឃើញ​ថា​មាន​ករណី​ឆ្លង​ច្រើន​ផង​ដែរ តែ​មិន​ទាន់​មាន​ការ​ផ្អាក​ការ​ប្រកួត​អ្វី​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់