• 2021-01-07 13:27:26
  • ព័ត៌មាន

ឮ​ថា Ramos អត់​កុងត្រា​នៅ Real Madrid ហង្សក្រហម​ចាប់​ផ្ដើម​ចូល​ចែចូវ

  • 2021-01-07 13:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Liverpool បាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល​ខ្សែ​ការពារ​ចាស់​វស្សា​អេស្ប៉ាញ​កីឡាករ Sergio Ramos នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ El Chiringuito។

មិន​ទាន់​មាន​របាយការណ៍ ឬ ព័ត៌មាន​បែប​ស៊ី​ជម្រៅ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចែចូវ​នេះ​ទេ ដោយ​គ្រាន់​តែ​មាន​ពាក្យ​ល្ហិចល្ហៀង​ថា Ramos នឹង​អស់​កុងត្រា​នៅ​ Real Madrid នៅ​ក្នុង​ឆ្នាំ២០២១ នេះ ខណៈ​ឯ​ Liverpool វិញ កំពុង​តែ​ជួប​វិបត្តិ​ខ្សែ​ការពារ។

Ramos ធ្លាប់​មាន​ប្រវត្តិ​រកាំរកូស​ជាមួយ Liverpool ដោយសារ​តែ​កីឡាករ​អេស្ប៉ាញ​រូប​នេះ ធ្លាប់​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​បិសាចក្រហម Mohamed Salah របួស​កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ពី​ឆ្នាំ២០១៨៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់