• 2021-01-07 13:18:00
  • ព័ត៌មាន

ជើងឯក​ឆ្នាំ​ចាស់ Liverpool បាត់​អស់​ជាង ២០ពិន្ទុ​នៅ PL បើ​ធៀប​នឹង​ឆ្នាំ​ទៅ

  • 2021-01-07 13:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Liverpool ដែល​ជា​ក្លឹប​ជើងឯក​ក្នុង​រដូវ​កាល​២០១៩/២០ បាត់បង់​អស់​ ១៦ពិន្ទុ បើ​ប្រៀបធៀប​រវាង​ទម្រង់​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ក្នុង​រដូវ​កាល​២០២០/២១ ទៅ​នឹង​រដូវ​កាល​ឆ្នាំ​ទៅ។

ក្នុង​ឆ្នាំ​នេះ​ដែរ បើ​គិត​ ១៧ប្រកួត​ដូច​គ្នា Liverpool មាន​ត្រឹមតែ​ ៣៣ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្លឹប​នេះ​នៅ​តែ​ឈរ​កំពូល​តារាង​ដដែល។ ចំណោម ១៧ប្រកួត​នៅ​ក្នុង​ឆ្នាំ​នេះ Liverpool ឈ្នះ ៩ដង ស្មើ ៦ដង និង​ចាញ់ ២ដង។

បើ​ក្រឡេក​ទៅ​មើល​ឆ្នាំ​មុន​វិញ Liverpool មាន​រហូត​ដល់​ទៅ ៤៩ពិន្ទុ ដោយ​ឈ្នះ ១៦ដង និង​ស្មើ​ដង។

សូម​ជម្រាប​ផង​ដែរ​ថា ក្លឹប​ដែល​ធ្លាក់​ពិន្ទុ​ច្រើន​ជាង​គេ​គឺ Sheffield United ដោយ​ធ្លាក់​ដល់​ទៅ ២៣ពិន្ទុ បើ​ធៀប​រដូវ​កាល​នេះ និង​រដូវ​កាល​មុន៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់