• 2021-01-06 10:05:58
  • ព័ត៌មាន

ផ្អើល​អ្នក​គាំទ្រ​បាល់ទាត់​អឺរ៉ុប ផេក​​កីឡាករ Real Madrid ប្រែ​ក្លាយ​ជា​ផេក​លក់​ឡេ​នៅ​ស្រុក​ខ្មែរ

  • 2021-01-06 10:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្សែ​ស្លាប​ស្ដាំ​របស់​ក្លឹប​ Real Madrid កីឡាករ Alvaro Odriozola ទំនង​ជា​ត្រូវ​បាន​ជន​មិន​ស្គាល់​លួច​ចូល​ទៅ​គ្រប់គ្រង (Hack) ហើយ​អាច​នឹង​ទំនង​លក់​បន្ត​មក​ជនជាតិ​ខ្មែរ ដែល​ពេល​នេះ​កំពុង​ប្រកប​អាជីវកម្ម​លក់​ឡេ​តាម​បណ្ដាញ​ហ្វេសប៊ុក។

បើ​តាម​ការ​សង្កេត​មើល​ពី​ទិដ្ឋភាព​ទូទៅ​ក្នុង​ផេក ផេក​របស់​ខ្សែ​ស្លាប​ស្ដាំ​ Real Madrid ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើប្រាស់​មក​ប្រកប​អាជីវកម្ម​លក់​គ្រឿងសម្អាង និង​លក់​ឡេ​តាំង​ដើម​ខែ​ធ្នូ ឆ្នាំ២០២០ មក​ម្ល៉េះ។

ចាប់​តាំង​ពី​នោះ​មក អាជីវកម្ម​លក់​ឡេ​មួយ​នោះ​បាន​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក Alvaro Odriozola ទាំង​មិន​បាន​ដូរ​ឈ្មោះ ដូរ​ជីវប្រវត្តិ​កីឡាករ និង​លុប​រូប​ចាស់ៗ​របស់​កីឡាករ​រូប​នោះ​ទៀត​ផង​។ តាម​ការ​សង្កេត​ទៅ កីឡាករ​ ២៥ឆ្នាំ​រូប​នេះ​មិន​សូវ​ជា​សកម្ម​ប៉ុន្មាន​ទេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​គណនី​គេ​មាន​តែ​អ្នក​ចូលចិត្ត​តែ​ជាង ១ម៉ឺន​នាក់ ខណៈ​ Instagram គេ​មាន​អ្នក​តាមដាន​ជាង ៩០ម៉ឺន​នាក់ ហើយ​ Twitter មាន​អ្នក​តាមដាន​ជាង ២៥ម៉ឺន​នាក់។

រឿង​ហេតុ​នេះ​ត្រូវ​បាន​ទំព័រ​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​ និង​តាមដាន​បាល់ទាត់​អឺរ៉ុប​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​នៅ​ក្នុង​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២១​នេះ៕

ទំព័រ​ហ្វេសប៊ុក​របស់ Odriozola ដែល​ក្លាយ​ជា​ផេក​លក់​ឡេ​ខ្មែរ
ទំព័រ​អ៊ីនស្តាក្រាម​របស់ Odriozola
ទំព័រ​ធ្វីទធើរបស់ Odriozola

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់