• 2021-01-05 12:10:25
  • បាល់ទាត់

Ramos មិន​ព្រម​ត​កុងត្រា​ ១ឆ្នាំ​បន្ថែមជា​មួយ​ Real Madrid

  • 2021-01-05 12:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Real Madrid កីឡាករ​ Sergio Ramos បាន​បដិសេធ​មិន​ព្រម​ទទួល​យក​កុងត្រា​ ១ឆ្នាំ​បន្ថែម​បន្ត​ឲ្យ​ក្លឹប​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ខ្សែ​ការពារ​ខាង​លើ​មិន​ព្រម​បែប​នេះ​ ដោយ​សារ​តែ​ គេ​មិន​ពេញ​ចិត្ត​នឹង​កុងត្រា​ខាង​លើ​ ដោយ​គេ​ចង់​ទទួល​បាន​កុងត្រា​ជា​ច្រើន​ឆ្នាំ​តែ​ម្ដង​។

យ៉ាង​ណា​មិញ​ ខាង​ក្លឹប​ក៏​បាន​តប​ទៅ​វិញ​ថា​ ពួក​គេ​​មាន​លទ្ធភាព​បន្ត​កុងត្រា​ឲ្យ​​ Ramos រយៈ​ពេល​ ១ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ណា​មួយ​ នេះ​ជាគោលការណ៍​របស់​ក្លឹប​ចំពោះ​កីឡាករ​ណា​ ដែល​មាន​អាយុ​លើស​ពី​ ៣០ឆ្នាំ​។

នៅ​ក្នុង​ឆ្នាំ​នេះ​ Ramos មាន​អាយុ​ ៣៥​ឆ្នាំ​ទៅ​ហើយ​ ដោយ​កីឡាករ​នេះ​​នឹង​ដាច់​កុងត្រា​ជា​មួយ​ Real នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់