• 2021-01-05 02:36:53
  • បាល់ទាត់

មក​ដឹង​មូលហេតុ​គ្រូ Southampton លត់​ជង្គង់​យំ​ហ៊ូ​ បន្ទាប់​ពី​ឈ្នះ Liverpool

  • 2021-01-05 02:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Ralph Hasenhuttle បាន​សម្រក់​ទឹក​ភ្នែក បន្ទាប់​ពី​លទ្ធផល​ចុងក្រោយ Southampton បាន​យក​ឈ្នះ Liverpiool ១-០ នៅ​ពាន Premier League។

​Southampton បាន​ផ្ដល់​ភាព​​បរាជ័យ​ជា​លើក​​ទី​ពីរ​​ដល់​ក្រុម​លោក Jurgen Klopp ក្នុង​លីគ​រដូវ​កាល​នេះ។ មួយ​គ្រាប់​របស់ Southampton ធ្វើ​បាន​ដោយ​កីឡាករ Danny Ings នៅ​នាទី​ទី​២។

បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួតលោក Ralph Hasenhuttle បាន​លត់​ជង្គង់​លើ​ស្មៅ​យំ​តែ​ម្ដង សម្រាប់​ជ័យជម្នះ​ដ៏​អស្ចារ្យ​លើ​ក្រុម​កំពូល​តារាង Liverpool។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Southampton ឡើង​មក​កាន់​លេខ​៦​ក្នុង​តារាងពិន្ទុ គម្លាត​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង។

និយាយ​​ប្រាប់ Sky sport លោក Hasenhuttle បញ្ជាក់​ហេតុ​ផល​ថា លោក​មិន​ដែល​យក​បាន​ពិន្ទុ​ពេល​លេង​ប៉ះ​លោក Klopp ឡើយ។ ប៉ុន្តែ​នៅ​តែ​ជឿជាក់ ហើយ​ជាក់​ស្ដែង​ពិត​ជា​អាច​ធ្វើ​បាន​មែន។ ក្រុម​ថ្ងៃ​នេះ​ធ្វើ​បាន​ល្អ ជា​ពិសេស​ការ​ការពារ​ប្រកួត​នេះ​ពិត​​ជា​អស្ចារ្យ​មែនទែន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់