• 2021-01-04 12:03:58
  • បាល់ទាត់

Liverpool ប្រហែលជាមិន​ទិញយក​ ខ្សែការពារ​ថ្មីទេ ក្នុង​រដូវកាល​ទិញដូរកីឡាករ​នេះ

  • 2021-01-04 12:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ប្រហែល​ជា​មិន​ទិញ​យក​​ខ្សែការពារ​ថ្មី​ទេ​ នៅ​ក្នុង​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​ ឆ្នាំ​២០២១​នេះ​។

លោក​ Klopp បាន​និយាយ​៖" ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ រឿង​ចង់​បាន​ខ្សែការពារ​ថ្មី​បន្ថែម​ទៀត​ហ្នឹង​ ដោយ​សារ​តែ​ ដូច​យើង​ទាំង​អស់​គ្នា​ ដឹង​ស្រាប់​ហើយ​ ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ក្លឹប​ខាត​បង់​ប្រាក់​ច្រើន​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" តែ​អរគុណ​ព្រះ​ហើយ​ដែល​ ក្លឹប​យើង​នៅ​តែ​អាច​បន្ត​ទៅ​មុខ​ អញ្ចឹង​ហើយ​យើង​ដឹង​ច្បាស់​ណាស់​ពី​លទ្ធភាព​យើង​ មាន​ប៉ុណ្ណា​ ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ឬ​ក៏​អត់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១​ នេះ​ខ្សែ​ការពារ​ជា​ច្រើន​របស់​ Liverpool ដូច​ជា​កីឡាករ​ Van Dijik ជា​ដើម​ទទួល​រងរបួសយ៉ាងញ្ឹងកញាប់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់