• 2021-01-04 09:49:14
  • ប្រដាល់

«អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ»​ ជា​ការ​រួមចំណែក​ជួយ​អភិរក្ស​ក្បាច់​គុន​ខ្មែរ​

  • 2021-01-04 09:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ លោក​ ម៉ិល​ កាដូ​ ថា​កម្មវិធី​ប្រដាល់​ថ្មី​របស់​ CNC​ «អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ»​ គឺ​ជា​ការ​រួម​ចំណែក​អភិរក្ស​ក្បាច់​គុន​ខ្មែរ​ដែល​មាន​យូរ​ណាស់​មក​ហើយ​ឲ្យ​នៅ​គង់វង្ស។​

កម្មវិធី​បើក​សង្វៀន​ថ្មីនៅ CNC

លោក​ ម៉ិល​ កាដូ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រដាល់​ថ្មី​មួយ​ទៀត​របស់​ CNC​ គឺ​ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​តាម​រយៈ​ការ​សហការ​បង្កើត​កម្មវិធី​ប្រកួត។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​នានា​បាន​ឡើង​ប្រកួត​ និង​មាន​ចិត្ត​ចង់​ចាប់​អាជីព​មួយ​នេះ​ជា​បន្តបន្ទាប់។​

​អគ្គលេខាធិការ​ខាង​លើ​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ និង​ខាង​ស្ថានីយ​ទូរទស្សន៍​ CNC ​ចំពោះ​ការ​សហការ​ និង​ការ​ជួយ​ដល់​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​ សំបូរ​ធនធាន​ថ្មីៗ​ផង​ដែរ។​

រូបភាព​លើផេក CNC

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ថ្មី​ «អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ»​ របស់​សង្វៀន​ CNC​ នេះ​គឺ​ធ្វើ​ឡើង​រៀងរាល់​ព្រឹក​ថ្ងៃ​អាទិត្យ។​ ចំពោះ​ការ​ប្រកួត​វិញ​ឥលូវ​នេះ​គឺ​មាន​មិត្ត​ជាតិ​ និង​ជាតិ​ មាន​គូ​ពិសេសៗ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់