• 2021-01-04 08:18:21
  • បាល់ទាត់

១០​សំនួរ​ទៅ​កាន់ Son ទម្លាយ​ពី​ Idol ក្នុង​ចិត្ត​​និង​ក្លឹប​ដែល​គេ​គាំទ្រ​តាំង​ពី​តូច

  • 2021-01-04 08:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Son Heung-Min កំពុង​តែ​ឡើង​សមត្ថភាព​ខ្លាំង​មែនទែន​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ បច្ចុប្បន្ន​គេ​កំពុង​ឈរ​​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ​នៅ​ក្របខណ្ឌ​ Premier League មាន​១២​គ្រាប់​ ចាញ់​អ្នក​លេខ​មួយ Mohamed Salah តែ​១​គ្រាប់​គត់។

នា​ពេល​កន្លង​ទៅ Son ធ្លាប់​បាន​ឆ្លើយ​សំនួរ​ចំនួន​១០​ជាមួយ​កម្មវិធី​មួយ​​​របស់​ពាន​រង្វាន់ Champions League។ ក្នុង​ចំណោម​សំនួរ​ទាំង​នោះ​គេ​បាន​សាកសួរ​ចំណង់​ចំណូល​ចិត្ត​របស់ Son ក៏​ដូច​ជា​កីឡាករ​និង​​ក្លឹប​ដែល​គេ​គាំទ្រ​តាំង​ពី​តូច។

ខាង​ក្រោម​ជា​សំនួរ​ទាំង​១០

១. ប្រាប់​ឈ្មោះ​កីឡាករ​ល្អ​បំផុត​ដែល​ខ្លួន​ធ្លាប់​លេង​ជាមួយ?

ចម្លើយ៖ Ruud van Nisterlrooy និង Ze Roberto នៅ​ក្លឹប Hamburger។

២. តើ​កីឡាករ​​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ជា​នរណា?

ចម្លើយ៖ គាត់​គឺ Cristiano Ronaldo។ ខ្ញុំ​ចូលចិត្ត​ស្ទីល​លេង​របស់​គាត់។

៣. ប្រាប់​ពីពេល​វេលា​អស្ចារ្យ​បំផុត​របស់​អ្នក​ក្នុង​​បាល់ទាត់​កន្លង​មក?

ចម្លើយ៖ ពេល​ដែល​ខ្ញុំ​អាយុ​១៨​ឆ្នាំ ប្រកួត​ដំបូង​របស់​ខ្ញុំ​នៅ Bundesliga ទល់​ជាមួយ FC Koln។​ ពេល​នោះ​ខ្ញុំ​បាន​ទាត់​ចូល។

៤. តើ​ចូលចិត្ត​ចម្រៀង​អ្វី?

ចម្លើយ៖ ខ្ញុំ​ចូលចិត្ត​ចម្រៀង​កូរ៉េ ជា​ពិសេស​ Hip Hop។

៥. តើ​ក្រុម​ណា​ដែល​​អ្នកគាំទ្រ​កាល​​ពី​នៅ​តូច?

ចម្លើយ៖ ខ្ញុំ​គាំទ្រ Manchester United ដោយសារ Park Ji-Sung និង Ronaldo លេង​នៅ​ទី​នោះ។

៦. តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ក្លាយ​តារា​បាល់ទាត់​ដូច​អ្នក?

ចម្លើយ៖ ដំបូន្មាន​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ អ្នក​មិន​គួរ​បញ្ឈប់​ការ​រីករាយ​ជាមួយ​បាល់ទាត់​ឡើយ។ ប្រសិន​បើ​អ្នក​បញ្ឈប់​វា ជំហាន​បន្ទាប់​គឺ​ឈប់​លេង​បាល់​តែ​ម្ដង។

៧. តើ​អ្នក​ចូលចិត្ត​អាហារ​អ្វី?

ចម្លើយ៖ ខ្ញុំ​ចូលចិត្ត​បាយ​និង​អាហារ​កូរ៉េ។

៨. តើ​នរណា​ជា​កីឡាករ​​ល្អ​បំផុត​ក្នុង​លោក?

ចម្លើយ៖ គឺ Cristiano Ronaldo។ គេ​អាច​ទាត់​បញ្ចូល​លើ​ក្រុម​ជា​ច្រើន ដោយ​ប្រើ​ក្បាល ទាត់ Free-Kick និង​ផ្សេង​ៗ​ទៀត។

៩. តើ​គិត​ថា​កីឡាករ​រូបណា​​ពិបាក​ជាង​គេ ពេល​លេង​ទល់​មុខ​គ្នា?

ចម្លើយ៖ មាន​ច្រើន​ ប៉ុន្តែ​បើ​ឲ្យ​ខ្ញុំ​ជ្រើសរើស​គឺ Jerome Boateng ឬ Philipp Lahm។​

១០. តើ​មាន​អារម្មណ៍​បែប​ណា​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង?

ចម្លើយ៖ វា​​តែងតែ​ជា​ពេលវេលា​ព្រឺសម្បុរ​សម្រាប់​ខ្ញុំ ពេល​ដែល​ខ្ញុំ​លេង។ ខ្ញុំ​តែងតែ​ផ្ដល់​១០០%​សម្រាប់​ប្រទេស​របស់​ខ្ញុំ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់