• 2021-01-04 06:14:12
  • បាល់ទាត់

​មក​ស្គាល់​ប្រវត្តិ មហា​សេដ្ឋិនី ​Madam Pang ​ម្ចាស់​ក្លឹប Port FC ​របស់​ថៃ ​ទ្រព្យ​រួម​៩៨​ពាន់​លាន​ដុល្លារ​

  • 2021-01-04 06:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ស្រី ​Nualphan Lamsam ​ឬ​គ្រប់​គ្នា​ស្គាល់​ថា​ជា​មហា​សេដ្ឋិនី Madam Pang ​គឺ​ជា​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​ម្នាក់ ម្ចាស់​ក្លឹប Port FC ​របស់​លីគ​កំពូល​ថៃ។

​ស្ថិត​ក្នុង​វ័យ​៥៤​ឆ្នាំ ​Madam Pang ​កំពុង​កាន់​ក្រុមហ៊ុន​ជា​ច្រើន ​ជាមួយ​ទ្រព្យ​សម្បត្ដិ​គ្រួសារ​អ្នក​ស្រី​កើន​ដល់​៩៨​ពាន់​លាន​ដុល្លារ​ទៅ​ហើយ។ ​អ្នក​ស្រី​គឺ​ជា​មហាសេដ្ឋី​ចំណាត់​ថ្នាក់​លេខ​៣១​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ​ដែល​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​ការងារ​ក្នុង​វិស័យ​បាល់ទាត់ ​បើ​ទោះ​ជា​កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន​ក៏​ដោយ។

​ម្ចាស់​ក្រុមហ៊ុន​ធនាគារ Kasikorn Bank ​ឬ​ហៅ​ខ្លី​ថា Kbank ​ខាង​លើ​នេះ ​បាន​សិក្សា​ផ្នែក​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ ​Chulalongkorn University ​មុន​ពេល​បន្ដ​រៀន​នៅ​ក្រៅ​ប្រទេស​ Boston University ។ ​កូន​កាត់​ចិន​ខាង​លើ​នេះ​គឺ​ស្ថិត​ក្នុង​ជំនាន់​ទី​៥ ​នៃ​គ្រួសារ​កំពូល​អ្នក​រក​ស៊ី Lamsam ​ដែល​គ្រួសារ​នេះ ​ត្រូវ​បាន​គ្រប់​គ្នា​ហៅ​ថា ​គ្រួសារ ​តំណាង​ភាព​មាន​បាន​តែ​ម្ដង។ ​ការ​ដាក់​នេះ ក៏​ព្រោះ​ថា​សមាជិក​ទាំង​អស់​សុទ្ធ​តែ​កាន់​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ​និង​ក្រៅ​ប្រទេស ​ជាមួយ​ទ្រព្យ​សម្បត្តិ​រួម​រាប់​ពាន់​លាន​ដុល្លារ។ ​

​នារី​ជំនាញ​ខាង​រក​ស៊ី​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​ចូល​ចិត្ត​កីឡា​បាល់ទាត់​តាំង​ពី​តូច​មក។ ដូច្នេះ​ហើយ​នៅ​ឆ្នាំ​២០១៥ ​សេដ្ឋិនី​រូប​នេះ​ក៏​បាន​ទិញ​យក​ក្លឹប Port FC ​តែ​ម្ដង ​និង​ជះ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ក្លឹប​មួយ​នេះ​ខ្លាំង​ឡើង​ក្នុង​លីគ​ថៃ។ ដោយ​បច្ចុប្បន្ន Madam Pang ​ក៏​ត្រូវ​បាន​គេ​គោរព ស្រលាញ់​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​បាល់ទាត់​ថៃ​ផង​ដែរ៕

ប្រភព៖ Channelnewsasia អត្ថបទ៖ វិធាវី

មតិយោបល់