• 2021-01-04 02:42:24
  • បាល់ទាត់

Werner ​ស៊យ​ដល់​កំពូល​ហើយ ​ទាត់​បាល់​ជ្រុង​សោះ​ក៏​​មិន​ត្រូវ​ដែរ ទៅ​ទាត់​បង្គោល​វិញ

  • 2021-01-04 02:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ៣-១ ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។

​នេះ​ជា​ការ​បរាជ័យ​ផ្ទួន​ៗ​គ្នា​តែ​ម្ដង​សម្រាប់​ក្រុម Chelsea ​ខណៈ​ដែល​តំបន់​ប្រយុទ្ធ​របស់​គេ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ​ជាក់​ស្ដែង ​ខ្សែ​ប្រយុទ្ធ​ធំ​របស់​ខ្លួន Werner ​ឯ​ណោះ ​លេង​១២​ប្រកួត​មក​ហើយ ​មិន​ទាន់​រក​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ​ហើយ​ថែម​ទាំង​ឈឺ​ជើង​ទៀត​យប់មិញ ​ដោយ​គ្រាន់​តែ​ទាត់​បាល់​ជ្រុង​សោះ។

​ការ​ទាត់​បាល់​ជ្រុង តែ​ទៅ​ទាត់​ចំ​បង្គោល​ធ្វើ​ឱ្យ​ឈឺ​ជើង​ខ្លួន​ឯង​នោះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នាំ​គ្នា​កាត់​ត​ដាក់​ជា​សើច​លេង​ទៅ​វិញ ត្បិត​អី​នេះ​បាន​បញ្ជាក់​ថា​កីឡាករ​បារាំង​នេះ​កាន់​តែ​ស៊យ​មែនទែន​ហើយ ​មិន​ត្រឹមតែ​រក​គ្រាប់​បាល់​មិន​បាន​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់