• 2021-01-04 02:22:16
  • បាល់ទាត់

Man City ទាញ Chelsea ធ្លាក់​ដល់​លេខ​៨ ខណៈ​ខ្លួន​ឯង​ឡើង​មក​លេខ​៥

  • 2021-01-04 02:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​យក​ឈ្នះ Chelsea នៅ​ក្រៅ​ដី​ដោយ​លទ្ធផល ៣-១ ជួយ​ឲ្យ​ពួក​គេ​ឡើង​មក​លេខ​៣​នៃ​តារាង​ពិន្ទុ Premier League ស្របពេល​ម្ចាស់​ផ្ទះ​ធ្លាក់​ដល់​លេខ​៨។

៣​គ្រាប់​របស់​ Man City ​ធ្វើ​បាន​នៅ​វគ្គ​ទីមួយ​ទាំង​អស់ ទាត់​បញ្ចូល​ទី​ដោយ Ilkay Gundogan, Phil Foden និង Kevin De Bruyne។ ក្រុម​ម្ចាស់​ផ្ទះ Chelsea ត​ដៃ​បាន​មួយ​គ្រាប់​ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Callum Hudson-Odoi។

សម្រាប់​ជ័យជម្នះ​នេះ​បាន​ជួយ​ក្រុម​លោក Pep Guardiola ឡើង​មក​លេខ​៥ គម្លាត​ពី​ក្រុម​កំពូល​តារាង Liverpool ៤​ពិន្ទុ។ ចំពោះ​តោខៀវ​​វិញ​ធ្លាក់​ដល់​លេខ​៨​ឯណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់