• 2021-01-04 02:14:02
  • បាល់ទាត់

សាហាវ! Ronaldo ​បំបែក​កំណត់ត្រា​ស្ដេច​បាល់ទាត់​លើ​លោក Pele ​បាន​ហើយ​

  • 2021-01-04 02:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​​បាន​បំបែក​កំណត់ត្រា​គ្រាប់​របស់​ស្ដេច​បាល់ទាត់ Pele ​ទៅ​ហើយ ​ក្រោយ​ពី​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​កាល​ពី​យប់មិញ​នេះ​។

Ronaldo ​ស៊ុត​២​គ្រាប់​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម​ Udinese ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​។ ​២​គ្រាប់​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​មាន​ដល់ ៧៥៨​គ្រាប់​ហើយ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ខណៈ​ដែល​នេះ​គឺ​លើស​គ្រាប់​បាល់​របស់ Pele ​ដែល​សម្រេច​បាន​ត្រឹម​តែ​៧៥៧​គ្រាប់​ប៉ុណ្ណោះ។ ​

ត្រឹម​តែ​បំបែក​កំណត់ត្រា​នេះ​ដែរ ​Ronaldo ​នៅ​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​លើ​លោក​ថែម​ទៀត ​ព្រោះ​បច្ចុប្បន្ន​រូបគេ​ស្ថិត​នៅ​តំណែង​លេខ​២ ​មាន​៧៥៨​គ្រាប់ ​ស្រប​ពេល​អ្នក​លេខ​១​នោះ ​មាន​ត្រឹម​តែ​៧៥៩​គ្រាប់​ប៉ុណ្ណោះ។ តាម​តួ​លេខ​នេះ ​បញ្ជាក់​ច្បាស់​ច្បាស់​ណាស់ Ronaldo ​នឹង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​លើ​លោក​នេះ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់