• 2021-01-03 02:33:12
  • បាល់ទាត់

​សត្រូវ​ចាស់! ​Laporta ​ថា​បើ​មនុស្ស​ភព​ក្រៅ​មើល ​ក៏​ថា​ឃើញ VAR ​លំអៀង​ទៅ Real ​ដែរ​

  • 2021-01-03 02:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Joan Laporta ​បេក្ខភាព​ប្រធាន​ក្លឹប FC Barcelona ​ចាប់​ផ្ដើម​បោះ​សម្ដី​ដៀមដាម​ដល់​ក្លឹប Real Madrid ​ទៀត​ហើយ ​ក្នុង​ពេល​ស្វែង​រក​សំឡេង​គាំទ្រ​កន្លង​មក​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ដាក់​បន្ទុក​ខ្លាំង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​កន្លង​មក ដែល​បណ្ដោយ​ឱ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ធ្លាក់​ចុះ ​និង​ចាញ់​ប្រៀប​លើ​ក្រុម Real Madrid ​ច្រើន​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ពាន​រង្វាន់ UEFA Champions League ​តែ​ម្ដង។ ​លោក ​ក៏​បាន​លើក​រឿង​ថ្នាក់​ដឹក​នាំ​ធ្វើ​ឱ្យ Messi ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​និង​បាត់​ឱកាស​ប្រជែង​ពាន​ផង​ដែរ។

​ចំពោះ​ការ​ដៀមដាម​ទៅ​ក្រុម Real Madrid ​គឺ​លោក Joan Laporta ​បាន​និយាយ​ថា​៖ “​បើ​អ្នក​នៅ​ក្រៅ​ភព​ចុះ​មក​ផែនដី ​ហើយ​បាន​ឃើញ​បច្ចេកវិទ្យា VAR ​គាត់​នឹង​និយាយ​ភ្លាម​តែ​ម្ដង​ថា​វា​លំអៀង​ទៅ​ក្រុម Real Madrid ​ច្បាស់​ណាស់”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់