• 2020-12-31 11:28:48
  • បាល់ទាត់

Ronaldo នៅ​តែ​ចង់​លេង​ត​ទៀត ទោះ​វ័យ​កាន់​តែ​ជ្រេ

  • 2020-12-31 11:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​អាយុ​កាន់​តែ​ច្រើន​ក្ដី​ តែ​គេ​នៅ​ចង់​បន្ត​លេង​ជា​ច្រើន​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​។

Ronaldo បាន​និយាយ​ថា​៖" រឿង​អាយុ​ខ្ញុំ​កាន់​តែ​ច្រើន​មិន​សំខាន់​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ ចិត្ត​ខ្ញុំ​ ដែល​នៅ​តែ​ចង់​បន្ត​ទៀត​ "។

កីឡាករ​ខាង​លើ​នេះ​បាន​បន្ត​ថា​៖" ម៉េច​ក៏​ដោយ​ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​អាច​បន្ត​លេង​ជា​ច្រើន​ឆ្នាំ​ បន្ត​ទៅ​មុខ​ទៀត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ Ronaldo នឹង​ឈាន​ចូល​វ័យ​ ៣៦​ឆ្នាំ​ហើយ​ ដោយ​កីឡាករ​រូប​នេះ​បាន​ចូល​មក​អាជីព​នេះ​តាំង​ពី​ឆ្នាំ​២០០២​មក​ ដែល​ចូល​រួម​ប្រកួត​សរុប​ ៨៨៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៦៥៤៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់