• 2020-12-31 02:36:25
  • បាល់ទាត់

ធ្លាយ​រឿង Messi ​ទិញ​អាផាតមិន ​តម្លៃ​ជិត​១០​លាន​ដុល្លារ​នៅ​អាមេរិក​រួច​ហើយ​

  • 2020-12-31 02:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ទិញ​អាផាតមិន ​រួច​ទៅ​ហើយ​នៅ​សហរដ្ឋ​អាមេរិក ​ដែល​មាន​តម្លៃ​ដល់​ទៅ​ជិត​១០​លាន​ដុល្លារ​ឯ​នោះ​នៅ Miami ។

​កន្លង​ទៅ​នេះ Messi ​បាន​បង្ហើប​គម្រោង​ចង់​ទៅ​លេង​នៅ​សហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​បញ្ចប់​អាជីព​នៅ​ក្រុម FC Barcelona ​ទៅ ​ដោយ​អាច​២​ទៅ​៣​ឆ្នាំ​ទៀត។ ​ដោយ​ក្នុង​នោះ ​ក្រុម Inter Miami ​របស់ David Beckham ​អាច​មាន​ភាគរយ​ខ្ពស់ ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Messi ​ស្រាប់ តែ​មិន​ច្បាស់​ពី​ពេល​វេលា​ដែល​អាច​មាន​ឱកាស​យក​កំពូល​កីឡាករ​រូប​នេះ​នៅ​ឡើយ​ទេ។

​ស្រាប់​តែ​ពេល​នេះ​ក៏​មាន​ដំណឹង​មក​ថា Messi ​បាន​ទិញ​កន្លែង​ស្នាក់​នៅ​មួយ​បាត់​ទៅ​ហើយ​នៅ Miami ​។ នោះ​ជា អាផាតមិន ​មួយ​តម្លៃ​ជិត​១០​លាន​ដុល្លារ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​។ នេះ​ជា​កន្លែង​មួយ​ដែល​អាច​នឹង​ឱ្យ Messi ​សម្រាក​លំហែ​កាយ​បាន​ផង ​ហើយ​បើ​ត្រូវ​ផ្លាស់​មក​អាមេរិក ​រូបគេ​នឹង​មាន​កន្លែង​ស្នាក់​នៅ​ស្រាប់​តែ​ម្ដង ​មិន​មាន​អ្វី​ពិបាក​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់