• 2020-12-29 07:08:29
  • ប្រដាល់

ចាន់​ សំអាត៖​ អ្នក​ប្រដាល់​គួរ​ណាស់​ចេះ​ជួយ​គ្នា​ ព្រោះ​ម្ដង​គេ​ម្ដង​យើង...​

  • 2020-12-29 07:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​មក​ពី​ភ្នំ​ដងរែក​ ចាន់​ សំអាត​ ថា​អ្នក​ប្រដាល់​គ្រប់​រូប​គួរ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ពេល​មាន​ទុក្ខ​លំបាក​អ្វី​មួយ​ ហើយ​កីឡា​មួយ​នេះ​មិន​ទៀងទេរ​តែងតែ​មាន​ការ​បាក់បែក​​ជា​ដើម។​

កីឡាករ ចាន់ សំអាត

កីឡាករ​ ចាន់​ សំអាត​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ខ្លួន​ចុះ​ពី​សង្វៀន​ប្រកួត​វិញ​ហើយ​ដក​ប្រាក់​រង្វាន់​ជួយ​ សុខ​ សុវណ្ណ​ ព្រោះ​ឃើញ​ថា​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​ទុក្ខ​លំបាក​ជា​ខ្លាំង​ហើយ​​ម្ដាយ​ទើប​តែ​ស្លាប់​ទៀតផង។​ ថវិកា​៥០ម៉ឺន​នេះ​ សំអាត​ សង្ឃឹម​ថា​អាច​ជួយ​សម្រាល​បន្ទុក​ខ្លះៗ​ដល់​ក្រុម​គ្រួសារ​របស់​កីឡាករ​ សុខ​ សុវណ្ណ។​

អ្នក​ប្រដាល់​ភ្នំ​ដងរែក​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ខ្លួន​ពិត​ជា​ចង់​ឲ្យ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បង្កើត​ឲ្យ​មាន​ជា​មូលនិធិ​មួយ​ ដែល​មាន​តែ​កីឡាករ​ប៉ុណ្ណោះ​ដើម្បី​ប្រមូល​ ឬ​អាច​រក​ថវិកា​ច្បាស់លាស់​ណា​មួយ​ងាយ​ស្រួល​ជួយ​គ្នា​នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ។​ វិស័យ​ប្រដាល់​នេះ​គឺ​គេច​មិន​ផុត​ពី​មាន​បញ្ហា​របួស​ ឬ​បាក់បែក​ សំអាត​ ក៏​សូម​អំពាវនាវ​ដល់​កីឡាករ​គ្រប់​រូប​ឲ្យ​ចេះ​ស្រឡាញ់​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​លើ​សង្វៀន​ជា​សត្រូវ​ ចុះ​មក​វិញ​ជា​មិត្ត​រួម​អាជីព។​

ចាន់ សំអាត ឧបត្ថម្ភលុយ សុខ សុវណ្ណ

រំលឹក​ដែរ​ថា​ កីឡាករ​ ចាន់​ សំអាត​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ថ្មី​ៗ​នេះ​បាន​ជួយ​ឧបត្ថម្ភ​ទឹក​៥០​ម៉ឺន​រៀល​ដែល​ខ្លួន​ឈ្នះ​ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​នៅ​ CNC​ ជួយ​ដល់​អ្នក​លេង​គុន​ខ្មែរ​ សុខ​ សុវណ្ណ​ បន្ទាប់​ពី​ម្ដាយ​ស្លាប់​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់