- 2020-12-29 03:37:28
- បាល់ទាត់
ញាក់សាច់! នាឡិកាកូនប្រុស Ronaldo តម្លៃ អាចទិញវីឡានៅស្រុកខ្មែរ១បាន
- 2020-12-29 03:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! នាឡិកាកូនប្រុស Ronaldo តម្លៃ អាចទិញវីឡានៅស្រុកខ្មែរ១បាន
ចន្លោះមិនឃើញ
Cristiano Ronaldo បានចូលរួមកម្មវិធី Globe Soccer Awards ឆ្នាំ២០២០ ហើយរូបគេក៏បានឈ្នះពានរង្វាន់កីឡាករល្អបំផុតនៅសតវត្សទី២១នេះផងដែរ។
ក្នុងឱកាសចូលរួមនោះ Ronaldo ក៏បាននាំយកគ្រួសាររបស់គេមកជាមួយផងដែរ ដោយមានមិត្តស្រីសំណព្វចិត្ត និងកូនប្រុសច្បង Jr វ័យ១០ឆ្នាំផងដែរ។ ក្នុងកម្មវិធីទទួលពាននេះ Jr ត្រូវបានគេប្រទះឃើញពាក់នាឡិកា Rolex មួយដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
ប្រភព Insane Luxury បានអះអាងថា Jr ពាក់នាឡិកាម៉ាក Rolex GMT-Master II 116769TBR ដាំពេជ្រផងដែរ។ ដោយតម្លៃរបស់វាគឺ ប្រមាណជា៥៦ម៉ឺនដុល្លារឯណោះ។ ដោយនេះប្រភេទនាឡិការបស់អភិជនជាន់ខ្ពស់ ព្រោះតម្លៃវាពិតជាថ្លៃមែនទែន៕