• 2020-12-29 01:42:53
  • បាល់ទាត់

Messi ​៖ ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ខ្ញុំ​ទៅលេង​ឱ្យ​ Real Madrid ​ឬ AT Madrid ​

  • 2020-12-29 01:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ច្រាន​ចោល​និង​បដិសេធ​ទាំង​ស្រុង​តែ​ម្ដង ​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ក្រុម FC Barcelona ​ដើម្បី​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ឬ Atletico Madrid ​នោះ។

​Messi ​នៅ​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ​ទៀត​ប៉ុណ្ណោះ​នៅ Camp Nou ​ខណៈ​ដែល​ដំណឹង​កុងត្រា​ថ្មី​ក៏​មិន​ទាន់​មាន​ដែរ។ ​ដោយ​ឡែក​កន្លង​ទៅ​នេះ សាមី​ខ្លួន​ក៏​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា​នៅ​ខែ​មករា​នេះ ​រូបគេ​មិន​ទាន់​គិត​ទេ​រឿង​ចេញ ​ដោយ​លេង​ឱ្យ​អស់​កុងត្រា​សិន ​ទើប​រដូវ​ក្ដៅ​ទើប​សម្រេច​ចិត្ត​តែ​ម្ដង។

​ក្នុង​ឱកាស​នោះ​ដែរ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ​ក៏​បាន​​បង្ហើប​គម្រោង​ចង់​ទៅ​លេង​នៅ​អាមេរិក​ដែរ ប៉ុន្តែ​មិន​អាច​នៅ​ចប់​រដូវ​កាល​នេះ​ទេ ពោល​គឺ​ត្រូវ​រង់​ចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត​សិន។ មួយ​វិញ​ទៀត ប្រសិន​បើ​រូបគេ​ចេញ​ពី Barcelona ​ក៏​មិន​មែន​លេង​ឱ្យ Real Madrid ​ឬ Atletico Madrid ​ដែរ។ Messi ​និយាយ​ខ្លី​ថា​៖ “វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ខ្ញុំ​នឹង​ទៅ​លេង​ឱ្យ​ដៃ​គូ​ប្រជែង​នោះ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់