- 2020-12-28 12:39:58
- បាល់ទាត់
Messi មិនចង់ធ្វើគ្រូបង្វឹកទេ តែប៉ងចង់បានតំណែងមួយនេះ
- 2020-12-28 12:39:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi មិនចង់ធ្វើគ្រូបង្វឹកទេ តែប៉ងចង់បានតំណែងមួយនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi បាននិយាយក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះថា ខ្លួនមិនចង់ធ្វើជាគ្រូបង្វឹកទេ តែចង់បានតំណែងនាយកផ្នែកកីឡាវិញ។
កីឡាកររូបនេះបានលើកឡើងថា៖ “ ខ្ញុំមិនមើលឃើញខ្លួនខ្ញុំជាគ្រូបង្វឹកនោះទេ តែបើជានាយកផ្នែកកីឡាប្រចាំក្លឹបណាមួយ ប្រហែលជាអាច ព្រោះខ្ញុំចង់នាំចូលកីឡាករដែលខ្ញុំចង់បាន ឬ ក្លឹបរបស់ខ្ញុំត្រូវការ “ ។
បុរសវ័យ ៣៣ឆ្នាំរូបនេះ បានព្រលយថា៖ “ ខ្ញុំចង់ប្រាប់អ្នកគាំទ្រក្លឹប Barcelona ថា ខ្ញុំមិនប្រាកដថាខ្ញុំនឹងនៅហ្នឹងរហូតទេ តែខ្ញុំចង់ចេញក្នុងផ្លូវល្អបំផុត។ ខ្ញុំនឹងត្រលប់មកវិញថ្ងៃណាមួយ ដើម្បីធ្វើការងារឲ្យក្លឹប។ ខ្ញុំមិនទាន់គិតច្រើនទេ តែវានឹងជារឿងដែលទាក់ទងនឹងបាល់ទាត់ “ ។
Messi កម្រនិយាយរឿងអនាគត ក្រោយពីគេចូលនិវត្តន៍ណាស់ ដោយគេច្រើនតែនិយាយថា គេនឹងនៅជាមួយ Barcelona តែលើកនេះអាចជាការទម្លាយមួយដ៏កម្រមួយរបស់កីឡាកររូបនេះ៕