• 2020-12-28 12:53:16
  • បាល់ទាត់

ពាក្យចចាមអារ៉ាមថា Tuchel ទំនងអាច​ក្លាយ​ជា​គ្រូថ្មី នៅ​ក្លឹប​អង់គ្លេសធំ​មួយ

  • 2020-12-28 12:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អតីត​គ្រូបង្គោល​ក្លឹប​ Paris Saint Germain អាច​ជា​ជម្រើស​មួយ​ ដែល​​ក្លឹប​ Chelsea ចង់​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ បើ​យោង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់​ Bild។​

បើ​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​លោក​ Frank Lampart នៅ​តែ​មិន​ធ្វើ​ឲ្យ​ Chelsea ទទួល​បាន​លទ្ធផល​ល្អ​ទៀត​ទេ​នោះ​ ច្បាស់​ណាស់​អតីត​គ្រូ​ PSG ខាង​លើ​នេះ​ នឹង​ជំនួស​តំណែង​របស់​លោក​ហើយ​។

លោក​ Tuchel ដែល​ត្រូវ​បាន​ PSG ទើប​តែ​បណ្ដេញ​ចេញ​កាល​ពី​អាទិត្យ​មុន​នេះ​ ក៏បាន​​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​ជាង​ ៧លាន​ដុល្លារ​រួច​មក​ហើយ​ពី​ក្លឹប​ ដោយ​កំពុង​តែ​ត្រៀម​ខ្លួន​នឹង​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ថ្មី​ផ្សេង​ទៀត​។

យ៉ាង​ណា​មិញ​ ព័ត៌មាន​ទាំង​អស់​ខាង​លើ​នេះ​ មិន​ទាន់​ត្រូវ​បាន​សាមី​ខ្លួន​ខាង​ណា​មួយ​ ចេញ​បកស្រាយ​ ទទួល​ស្គាល់​ពិត​ប្រាកដ​នៅ​ឡើយ​នោះ​ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់