• 2020-12-28 12:05:22
  • បាល់ទាត់

Ronaldo ចង់​ឃើញ​ Jr. ធំ​ឡើង​ធ្វើ​អី​ដែរ?

  • 2020-12-28 12:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​និយាយកាល​ពីពេលថ្មីៗនេះថា​ ទោះ​ Cristiano Ronaldo Jr ធំ​ឡើង​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​ ក៏​គេ​ពេញ​ចិត្ត​ដែរ​។

Ronaldo បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដាក់​សម្ពាធកូន​ខ្ញុំ​ឲ្យ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​នោះ​ទេ​ តែ​បើ​សួរ​ខ្ញុំ​ថា​ចង់​ឲ្យ​គេ​ក្លាយ​ជា​អញ្ចឹង​អត់​ ខ្ញុំ​ប្រាកដ​ជា​ចង់​ណាស់​ "។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" និយាយ​ទៅ​មិន​សំខាន់​ថា​ គេ​ធ្វើ​អី​ទេ​ ទោះ​គេ​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ ឬ​ក៏​ធ្វើ​ជា​គ្រូពេទ្យ​ក្ដី​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ សំខាន់​ឲ្យ​តែ​គេ​ខ្លាំង​ខាង​ណា​មួយ​ឲ្យ​ច្បាស់​ទៅ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ Ronaldo Jr ជា​កីឡាករ​មួយ​រូប​របស់​ក្រុម​ថ្នាល​ ក្លឹប​ Juventus ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់