• 2020-12-28 07:24:08
  • ប្រដាល់

ទីបំផុត​រក​ឃើញ​ជើង​ខ្លាំង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ រិន​ ដេវីត​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​

  • 2020-12-28 07:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​នេះ​នៅ​សង្វៀន​ PNN ឥលូវ​រក​ឃើញ​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ISI​ ហើយ​គឺ​ រិន​ ដេវីត​ ត្រូវ​ទៅ​ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ ចុង​ខែ​មករា​ ២០២១ ។​

រិន ដេវីត ពេលឈ្នះ ខេម​ ចាន់

លោក​ សាន់​ សៅយ៉ាន់​ គ្រូ​របស់​ ឃួន​ ឡាំងកូស៊ីន​ ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តាម​ចិត្ត​របស់​លោក​គឺ​ចង់​ឲ្យ​ប៉ះ​ រិន​ ដេវីត​ វគ្គ​ផ្ដាច់ព្រ័ត្រ​ ឥលូវ​នេះ​បាន​ដូចក្ដី​បំណង​ហើយ។​ ដោយ​យល់​ឃើញ​ថា​ រិន​ ដេវីត​ ក៏​ជា​កីឡាករ​ល្អ​មួយ​រូប​ដែរ​ ប៉ុន្តែ​ក្បាច់​ស្នៀត​នៅ​ស្ទើរ​ជាង​ ខេម​ ចាន់។​ ដូច្នេះ​បើ​ប៉ះ​ ខេម​ ចាន់​ អាច​ជា​ឧបសគ្គ​ខ្លាំង​ដែរ​សម្រាប់​ ឡាំងកូស៊ីន​ ហើយ​ប្រសិន​បើ​ប៉ះ​ រិន​ ដេវីត​ វិញ​គឺ​ប្រហាក់ប្រហែល​គ្នា​ និង​អាច​ថា​មិន​សូវ​ជា​តានតឹង​ពេក។​

លោក សាន់ សៅយ៉ាន់ និង​ ឡាំងកូស៊ីន

រំលឹក​ដែរ​ថា​ មុន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ISI​ ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​គឺ​ ឃួន​ ឡាំងកូស៊ីន​ យក​ឈ្នះ​ ពេជ្រ ​ប៊ុនសិទ្ធ​ ខណៈ​ រិន​ ដេវីត​ យក​ឈ្នះ​ ខេម​ ចាន់។​ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ PNN ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់