• 2020-12-28 02:04:32
  • បាល់ទាត់

Messi ​គាស់កកាយរឿងក្នុងចិត្ត លើកនេះបង្ហើបគម្រោងទៅលេងនៅអាមេរិកទៀត

  • 2020-12-28 02:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​កីឡាករ​ Lionel Messi ​បាន​ចេញ​មុខ​មក​និយាយ​រៀបរាប់​រឿង​ក្នុង​ចិត្ត​ជា​ច្រើន​ដែល​ក្នុង​នោះ​ទាក់ទង​ទៅ​នឹង​អនាគត ​និង​ការ​ចាកចេញ​របស់ Luis Saurez ​ផង​ដែរ។

​Messi ​បាន​ហៅ​ការ​ចាកចេញ​របស់ Suarez ​ថា​ជា​រឿង​ឆ្កួត​បំផុត​ដែល​ក្លឹប Barcelona ​បាន​ធ្វើ​ដាក់​កីឡាករ​របស់​ខ្លួន។ ​ការ​បណ្ដោយ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​ចាកចេញ​ដោយ​របៀប​នេះ គឺ​មិន​សក្ដិសម​នោះ​ទេ។ Suarez ​មិន​គួរ​ទទួល​បាន​ការ​ចាកចេញ​បែប​នេះ​ឡើយ ព្រោះ​រូបគេ​បាន​ជួយ​ដល់​ក្លឹប​ច្រើន​ណាស់។

​សម្រាប់​ថ្ងៃ​អនាគត​វិញ ​ប្រធាន​ក្រុម​ខាង​លើ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​មិន​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ទេ។ ​ដោយ​រូបគេ​នឹង​និយាយ​ពី​រឿង​ចេញ​ឬ​មិន​ចេញ​នេះ ​នៅ​ចប់​រដូវ​កាល​នេះ ពោល​គឺ​អស់​កុងត្រា​សិន​ទើប​និយាយ។ ខណៈ​ដែល​សាមី​ខ្លួន ​ក៏​មាន​បំណង​ចង់​ទៅ​លេង​នៅ​លីគ​អាមេរិក​ដែរ ប៉ុន្តែ​ពេល​វេលា​នោះ​នៅ​មិន​ទាន់​មក​ដល់​នោះ​ទេ។ ​ដោយ​អាច​នឹង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ឯ​ណោះ។

​ចំពោះ​រឿង​រដូវ​ក្ដៅ​កន្លង​ទៅ ដែល​រូបគេ​ផ្ញើរ​លិខិត​សុំ​ចាកចេញ​ពី​ក្រុម Barcelona ​ពេល​នេះ Messi ​ក៏​លើក​មក​និយាយ​ដែរ។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ថា​រូបគេ​មិន​ស្ដាយ​ក្រោយ​ឡើយ​ចំពោះ​ការ​ផ្ញើ​លិខិត​ចាកចេញ​នោះ។ ដោយ​ថែម​ទាំង​អះអាង​ទៀត​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ ប្រសិន​បើ​រូបគេ​ចង់​ចាកចេញ ​និង​ផ្ញើ​លិខិត​ស្នើ​សុំ​ដើម្បី​ចេញ​ម្ដង​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់