• 2020-12-28 01:44:38
  • បាល់ទាត់

អបអរ ​Ronaldo ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ​សតវត្ស​ទី​២១​

  • 2020-12-28 01:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ​ក្នុង​សតវត្ស​ទី​២១ ​នៅ Globe Soccer Awards ​។

​ពាន​រង្វាន់​ខាង​លើ​នេះ​បង្កើត​ឡើង​នៅ​ឌូបៃ ​ហើយ Ronaldo ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង Lionel Messi , Ronaldinho ​និង Mohamed Salah ​ទៅ​ទៀត។ ​ដោយ​រូបគេ​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​នៅ​សតវត្ស​ទី​២១​នេះ ​ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​៥​ដង Premier League ​៣​ដង​នៅ Man Utd , La Liga ​២​ដង ​ជាមួយ Real Madrid ​និង Euro ​១​ដង ​និង Nations League ​​១​ដង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

​ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​នេះ​ហើយ Ronaldo ​បាន​និយាយ​ថា​៖ “អរគុណ​គ្រប់​គ្នា​ដែល​បាន​ជំរុញ​ខ្ញុំ​មក​ដល់​ទី​នេះ។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​លេង​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ ពាន​រង្វាន់​មួយ​នេះ​គឺ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​បន្ដ​ទៅ​មុខ​ទៀត​ជាមួយ​អ្នក​គាំទ្រ​គ្រប់​គ្នា”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់