• 2020-12-27 02:51:31
  • បាល់ទាត់

កីឡាករ Chelsea ​ខ្ជិល​លេង ទើប​បណ្ដាល​ឱ្យ Arsenal ​ឈ្នះ ​៣-១​

  • 2020-12-27 02:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​លេង​ចាញ់​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ថ្ងៃ Boxing Day ​នៅ​យប់មិញ​នេះ​។

​កាំភ្លើង​ធំ Arsenal ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ជាក់​ស្ដែង​ពួកគេ​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​តោ​ខៀវ Chelsea ​បាន​ដល់​ទៅ​៣​គ្រាប់​មុន​ឯ​ណោះ ​មុន​ពេល​ក្រុម​របស់​លោក Lampard ​វាយ​បក​តាម​ពី​ក្រោយ​តែ​១​គ្រាប់​ទេ។ ​ចប់​ការ​ប្រកួត​កាំភ្លើង​ធំ Arsenal ​បញ្ចប់​កំណត់ត្រា​ចាញ់​ផ្ទួន​ៗ​គ្នា​បាន​ហើយ ​ដោយ​ឈ្នះ Chelsea ​ក្នុង​លទ្ធផល ​៣-១។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បន្ទោស​កូន​ក្រុម​ថា​លេង​ខ្ជិល​ៗ​ទើប​ធ្វើ​ឱ្យ​បរាជ័យ។ ​ទម្រង់​លេង​មិន​ប្រឹងប្រែង​នេះ​ទើប​ធ្វើ​ឱ្យ​ក្រុម​មិន​មាន​ឱកាស​ដើម្បី​យក​ឈ្នះ​បាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​ច្រើន ​ឱ្យ Arsenal ​វាយ​យក​រហូត​ទាល់​តែ​ឈ្នះ​ការ​ប្រកួត​តែ​ម្ដង។

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់