• 2020-12-24 12:54:00
  • បាល់ទាត់

មក​មិន​ទាន់​បាន ១ឆ្នាំ​ស្រួលបួល​ផង​ Eriksen ត្រូវ​បាន Inter ដាក់​លក់​បាត់

  • 2020-12-24 12:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ដាណឺម៉ាក Christian Eriksen ត្រូវ​បាន​ក្លឹប Inter Milan ដាក់​ក្នុង​បញ្ជី​លក់​កីឡាករ​ក្នុង​ទីផ្សារ​រដូវ​រងា​ឆ្នាំ២០២១ នេះ​បើ​តាម​នាយកប្រតិបត្តិ​ក្លឹប លោក Giuseppe Marotta។

លោក Marotta បាន​លើក​ឡើង​ថា៖ " Eriksen នៅ​ក្នុង​បញ្ជី​លក់​កីឡាករ​ហើយ។ គេ​ពិបាក​នឹង​សម្រប​ខ្លួន​ជាមួយ​នឹង​ក្រុម " ។

លោក​បាន​បន្ត​ថា៖ " នេះ​មិនមែន​ជា​ការ​មើល​ងាយ​ទៅ​នឹង​ភាព​វិជ្ជាជីវៈ​របស់​គេ​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​នោះ​ដែរ តែ​យើង​គ្រាន់​ចង់​ឲ្យ​គេ​មាន​ឱកាស​ទៅ​បង្ហាញ​សមត្ថភាព​នៅ​កន្លែង​ផ្សេង​ប៉ុណ្ណោះ " ។

Eriksen ទើប​តែ​មក Inter Milan នៅ​ខែ​មករា ឆ្នាំ២០២០​នេះ​ប៉ុណ្ណោះ ហើយ​ចាប់​ពី​ពេល​នោះ​មក​ គេ​លេង​បាន ៣៧ប្រកួត​ ហើយ​រក​បាន ៤គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់