• 2020-12-24 02:15:34
  • បាល់ទាត់

Inter Milan បើក​ផ្លូវ​ឲ្យ Christian Eriksen រក​ក្លឹប​ថ្មី​នៅ​ខែ​ក្រោយ

  • 2020-12-24 02:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen គ្រោង​នឹង​ចាកចេញ​ពី Inter Milan នៅ​ខែ​ក្រោយ បន្ទាប់​ពី​​មិន​សូវ​ស្ថិត​​ក្នុង​ជម្រើស​លេង​នៅ​កីឡដ្ឋាន San Siro។

Inter បាន​ចំណាយ​១៦,៩​លានផោន​​ទៅ​ឲ្យ Spurs ដើម្បី​នាំ​យក​ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​កាល​​ពី​ខែ​មករា​ឆ្នាំ​នេះ។ Eriksen វ័យ​២៨​ឆ្នាំ​​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ចាញ់ Sevilla កាល​ពី​ខែ​សីហា។

ក្នុង​ Serie A រដូវ​កាល​នេះ​វិញ គេ​​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​បាន​តែ​៤​ប្រកួត​​គត់។ Inter មានបំណង​​​ចង់​ដាក់​ឲ្យ​ Eriksen ជា​កីឡាករ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​សិន បន្ទាប់​មក​ពី​គេ​អាច​នឹង​លក់​ផ្ដាច់​តែ​ម្ដង។ ប្រធាន​ក្លឹប​របស់ Inter បាន​និយាយ​ឲ្យ​ដឹង​ថា Eriksen គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​ផ្ទេរ​ចេញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់