• 2020-12-23 08:00:43
  • ប្រដាល់

អ្នក​ខ្លាំង​មែន​​! គ្រាន់​តែ​ខ្សែក្រវាត់​​របស់ Petrosyan មាន​រហូត​ដល់​ទៅ២​ទូ

  • 2020-12-23 08:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Giorgio Petrosyan ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អធិរាជ​ Kickboxing ដោយ​សារ​តែ​រូបគេ​ធ្លាប់​ប្រឡូក​ក្នុង​កម្មវិធី​ប្រកួត​ធំ​ៗ​ជា​ច្រើន និង​ការ​បរាជ័យ​មាន​តិចតួច​បំផុត។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ផេក​ផ្លូវ​ការ​មួយ​ឈ្មោះ​ថា ONE Championship Thailand បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ខ្សែ​ក្រវាត់​របស់ Petrosyan។ ជា​រឿង​ភ្ញាក់ផ្អើល​ខ្សែក្រវាត់​របស់​អ្នក​ប្រដាល់​សញ្ជាតិ​អ៊ីតាលី​មាន​ដល់​ទៅ​២​ទូ​ឯណោះ ដោយ​​អម​ជាមួយ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​នៅ​លើ​ទូ។

ក្នុង​ទូ​គេ​ក៏​បាន​ឃើញ​ខ្សែ​ក្រវាត់ ONE Kickboixng Featherweight Wold Grand Prix ដែល Petrosyan ​ទទួល​បាន​ ពេល​យក​ឈ្នះ Samy Sana ជាមួយ​ប្រាក់​រង្វាន់​ដល់​ទៅ​១​លាន​ដុល្លារ​ឯណោះ។ កីឡាករ​​ដែល​មាន​រហស្សនាម “The Doctor” បច្ចុប្បន្ន​​មាន​កុងត្រា​ជាមួយ​ស្ថាប័ន​ ONE Championship និង​មិន​ទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ​ក្នុង​​កម្មវិធី​នេះ។

មើល​តាម​ប្រវត្តិ​ Petrosyan មាន​ខ្សែក្រវាត់​ដល់​ទៅ​ជាង​២០​គ្រឿង​​ក្នុង​នោះ​​បាន​មក​ពី​កម្មវិធី Glory, K-1, ISKA និង ONE Chmpionship ជា​ដើម។ ជាមួយ​កំណត់ត្រា​ប្រកួត​ដ៏​អស្ចារ្យ គេ​ធ្លាប់​ប្រកួត​១០៨​ដង ចាញ់​តែ​២​ដង​គត់។ ព័ត៌មាន​ចុងក្រោយ​នេះ អ្នក​ប្រដាល់​ថៃ Nong-o ប្រកាស​ចង់​ជួប Petrosyan ប្រកួត​បែប Kickboxing៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់