• 2020-12-23 02:06:21
  • បាល់ទាត់

Messi ​លើស​កំណត់ត្រា Pele ​ហើយ ​ក្រោយ​រក​បាន​១​គ្រាប់​យប់មិញ​

  • 2020-12-23 02:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​មួយ​ក្លឹប​របស់​វីរបុរស Pele ​ហើយ ​ក្រោយ​ពី​រក​បាន​១​គ្រាប់​នៅ​យប់មិញ​នេះ​។

Messi ​បាន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​យប់មិញ​នេះ​នៅ​ក្របខណ្ឌ La Liga ​។ ១​គ្រាប់​របស់​ប្រធាន​ក្រុម​ខាង​លើ​ក៏​បាន​ធ្វើ​ឱ្យ​រូបគេ​បំបែក​កំណត់ត្រា​មួយ​របស់​កំពូល​វីរបុរស​បាល់ទាត់ Pele ​ផង​ដែរ។ ពោល​គឺ​បច្ចុប្បន្ន​នេះ​លេង​ឱ្យ​តែ Barcelona ​បាន​ធ្វើ​ឱ្យ Messi ​មាន​៦៤៤​គ្រាប់​ហើយ ស្រប​ពេល​កំណត់ត្រា​លេង​ឱ្យ​តែ​១​ក្លឹប​ដែរ​របស់ Pele ​មាន​ត្រឹម​តែ​៦៤៣​គ្រាប់​ប៉ុណ្ណោះ។

​សាមី​ខ្លួន Messi ​ក្រោយ​ពី​បំបែក​កំណត់ត្រា​នេះ​បាន​ហើយ ខ្លួន​បាន​និយាយ​ថា​តាំង​ពី​ចូល​លេង​បាល់​មក​មិន​ដែល​គិត​សោះ​ឡើយ​ថា​នឹង​អាច​ធ្វើ​រឿង​នេះ​បាន។ យ៉ាងណាមិញ ​នេះ​ជា​ការ​សម្រេច​បាន​ល្អ​មួយ​របស់​ខ្លួន​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់