• 2020-12-21 14:15:05
  • ព័ត៌មាន

តា Perez ប្រកាស​ក្ដែង​ៗ​ថា បាល់ទាត់​ត្រូវ​តែ​កែ​ទម្រង់​ទៅ​របៀប​ថ្មី​ក្រោយ​វិបត្តិ​កូវីដ

  • 2020-12-21 14:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Florentino Perez បាន​ប្រកាស​ក្នុង​មហាសន្និបាត​ក្លឹប Real Madrid កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បាល់ទាត់​ត្រូវ​តែ​កែ​ទម្រង់​ទៅ​របៀប​លេង​ថ្មី ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង និង​ស្វិតស្វាញ។

លោក​បាន​លើកឡើង​ថា៖ " អ្វី​ៗ​ទាំង​អស់​នឹង​មិន​ដូច​កាល​ពី​លើក​មុខ​ទៀត​ទេ។ ជំងឺ​រាតត្បាត​សកល​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ងាយ​គ្រោះថ្នាក់ ដូច្នេះ​ហើយ​បាល់ទាត់​ត្រូវ​តែ​មាន​រូបមន្ត​ដើម្បី​ឲ្យ​ការ​ប្រកួត​មាន​ភាព​ប្រកួតប្រជែង​ និង​ភាព​ស្វិតស្វាញ " ។

លោក​បាន​បន្ត​ថា៖ " កំណែ​ទម្រង់​ការ​ប្រកួត​មិន​អាច​ចាំ​បាន​ទេ យើង​ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ។ យើង​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទម្រង់​បច្ចុប្បន្ន​នេះ " ។

ទោះ​ជា​មិន​និយាយ​ចំ​ឈ្មោះ​ក៏​ដោយ ក៏​សារព័ត៌មាន​ជា​ច្រើន​យល់​ថា Perez ប្រកាស​គាំទ្រ​ត្រង់​ៗ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ប្រកួត​ថ្មី​នៅ​ទ្វីប​អឺរ៉ុប​គឺ European Premier League៕

ប្រភព៖ en.as. ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់