• 2020-12-21 10:48:53
  • ព័ត៌មាន

អីយ៉ា! Messi និយាយ​ពី​អនាគត​របស់​ខ្លួន​នៅ Barca ខណៈ​មាន​រឿងរ៉ាវ​ធំ​កាល​ពី​ដើម​រដូវ​កាល

  • 2020-12-21 10:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ Lionel Messi បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ត្រៀម​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​នឹង​ក្លឹប ទោះ​ជា​មាន​ភាព​លំបាក​យ៉ាង​ណា​ក្ដី។

Messi បាន​លើកឡើង​ថា៖ " ខ្ញុំ​សុខសប្បាយ​ធម្មតា​ទេ​ក្នុង​ថ្ងៃ​នេះ។ ជា​ការ​ពិត​ណាស់ ដែល​ខ្ញុំ​ស្ថិត​ពេល​ដ៏​លំបាក​កាល​ពី​រដូវ​ក្ដៅ​នេះ។ តាម​ពិត​ទៅ​ រឿង​នេះ​កើត​ឡើង​តាំង​ពី​មុន​ហ្នឹង​ទៅ​ទៀត ហើយ​វា​ក៏​ចេះ​អូស​បន្លាយ​រហូត​ដល់​ដើម​រដូវ​កាល​នេះ " ។

កីឡាករ​រូប​នេះ​បាន​បកស្រាយ​បន្ត​ថា៖ " ខ្ញុំ​នឹង​ប្រឹងប្រែង​យក​ឈ្នះ​លើ​អ្វី​គ្រប់​យ៉ាង​ ដែល​នៅ​ចំពោះ​មុខ​យើង។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់។ ខ្ញុំ​ដឹង​ថា​ក្លឹប​ទាំង​ខាង​ក្រុម​កីឡាករ និង​ខាង​ក្លឹប​នឹង​ជួប​ការ​លំបាក តែ​ខ្ញុំ​នឹង​ព្យាយាម​រួម​ដោះស្រាយ​ភាព​លំបាក​ទាំង​នោះ " ។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២០​នេះ មាន​លេចឮ​ដំណឹង​ថា Messi មាន​ការ​មិន​សប្បាយ​ជាមួយ​នឹង​ក្លឹប ហើយ​ថែម​ទាំង​ចង់​ចាកចេញ​ពី​ក្លឹប​ទៀត​ផង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់