• 2020-12-21 04:49:12
  • ប្រដាល់

ឡាំងកូស៊ីន៖​ គេ​ថា​យើង​អន់​ខ្ញុំ​មិន​ខឹង​ទេ ​ប៉ុន្តែ​ខ្ញុំ​ប្រឹង​កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ

  • 2020-12-21 04:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ​មក​ពី​បន្ទាយមានជ័យ​ ឃួន​ ឡាំងកូស៊ីន​ ការ​ឈ្នះ​ម្សិលមិញ​នេះ​ជា​ការ​ខំប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ និង​ជា​ពិសេស​​ប្រឹង​កុំ​ឲ្យ​ដូច​អ្វី​ដែល​គេ​តែង​និយាយ​ថា​ «ប៉ះ​ ឡាំងកូស៊ីន​ ងាយ​ឈ្នះ​ ឬ​សមត្ថភាព​ខ្សោយ​ជាងគេ»។​

កីឡាករ ឃួន ឡាំងកូស៊ីន

ឃួន​ ឡាំងកូស៊ីន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​នៅ​សង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE ជា​មួយ​ ពេជ្រ ​ប៊ុនសិទ្ធ​ នេះ​មិន​សូវ​ជា​ពិបាក​យក​ឈ្នះ​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​បាន​ហ្វឹកហាត់​ដិតដល់​ និង​ដឹង​ពី​របៀប​ដែល​ដៃគូ​វ៉ៃ​កន្លង​ហើយ។​

ឡាំងកូស៊ីន(ខៀវ) ប៊ុនសិទ្ធ(ក្រហម)

កូន​សិស្ស​លោក​ សាន​ សៅយ៉ាន់​ រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ធ្លាប់​ដឹង​ស្នៀត​ ប៊ុនសិទ្ធ​ កណ្ដាប់ដៃ​ល្អ​ និង​ទាត់​ជើង​ក្រោម​ ដូច្នេះ​ហើយ​គឺ​បាន​ហាត់​ត្រៀម​ទប់ទល់​ក៏​ដូច​ជា​វ៉ៃ​បក​វិញ​ជា​ស្រេច​ទើប​អាច​ឈ្នះ​បាន​បែប​នេះ។​ ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​សិស្ស​គុន​មក​ពី​បន្ទាយមានជ័យ​ខាង​លើ​នេះ​រឹតតែ​ប្រឹង​ហាត់​ទៀត​នោះ​គឺ ​«គឺ​ការ​មើល​ស្រាល​សមត្ថភាព​ពី​មហាជន​មួយ​ចំនួន​ រួម​ទាំង​កីឡាករ​ផ្ទាល់​ថា​ប៉ះ​ខ្លួន​អាច​ងាយ​ស្រួល​ឈ្នះ​ជា​ដើម ​ឬ​ជ្រាយ​ជាង​ជាង​គេ»។​ ប៉ុន្តែ​ ឡាំងកូស៊ីន​ មិន​មាន​ចិត្ត​ខឹង​អ្វី​នោះ​ទេ​ ពោល​គឺ​រឹតតែ​ធ្វើ​ឲ្យ​ខ្លួន​ខំប្រឹង​ទៅ​វិញ​ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យ​និយាយ​ទាំង​នោះ។​

ឡាំងកូស៊ីន និង​គ្រួ

រំលឹក​ដែរ​ថា​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ អធិរាជគុនខ្មែរ ISI PALM-ISI PIPE​ បាន​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​១រូប​ហើយ​គឺ​ ឃួន​ ឡាំងកូស៊ីន ​បន្ទាប់​ពី​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ពេជ្រ ប៊ុនសិទ្ធ។​ សម្រាប់​សប្ដាហ៍​នេះ​នឹង​ជម្រុះ​មួយ​គូ​ទៀត​រវាង​ ខេម​ ចាន់​ និង​ រិន​ ដេវីត​ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់