• 2020-12-21 02:16:46
  • បាល់ទាត់

សាហាវហួស! AC Milan ធ្វើ​បាន​គ្រាប់​បាល់​លឿន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ Serie A

  • 2020-12-21 02:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Rafael Leao រក​បាន​គ្រាប់​បាល់​លឿន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ Serie A ដោយ​ចំណាយ​ពេល​ត្រឹម​តែ​៦​វិនាទី​ប៉ុណ្ណោះ ក្នុង​ជំនួប​ AC Milan ឈ្នះ Sassuolo ២-១កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ Rafael Leao

​ការ​ប្រកួត​គ្រាប់​តែ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​​​ឲ្យ​លេង​ភ្លាម កីឡាករ​ Hakan Calhanoglu របស់ AC Milan បាន​អូស​បាល់​ចេញ​ពី​កណ្ដាល​តារាង​ រួច​បន្ត​ប៉ះ​ឲ្យ Rafael Leao​ ទាត់​បញ្ចូល​ទី​បាន​សម្រេច។

គ្រាប់​បាល់​ទី​ពីរ​របស់ Milan ធ្វើ​បាន​ដោយ​កីឡាករ Alexis Saelemaekers ខណៈ Domenico Berardi ស៊ុត​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Sassuolo។ គ្រាប់​បាល់​របស់ Rafael Leao ​បាន​យក​ឈ្នះ​កំណត់ត្រា​៨,៩​វិនាទី​របស់​កីឡាករ Paolo Poggi នៃ​ក្រុម Piacenza កាល​លេង​ទល់​នឹង Fiorentina កាល​ពី​ថ្ងៃ​ទី ២ ខែ ធ្នូ ឆ្នាំ ២០០១។

ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ AC Milan បន្ត​ឈរ​កំពូល​តារាង​មិន​ទាន់​ចាញ់​សោះ​ក្នុង​លីគ។ ពួក​គេ​គម្លាត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​២ Inter Milan៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់