• 2020-12-18 04:01:39
  • បាល់ទាត់

Klopp ​ភ្ញាក់ព្រើត ​ពេល​ដឹក​ថា​ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ ​ខណៈ​ខ្លួន​ឯង​មិន​គិត​ដល់​សោះ​

  • 2020-12-18 04:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​របស់ FIFA ​ជា​លើក​ទី​២​ក្នុង​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នក​បោះ​ឆ្នោត។

​កាល​ពី​ប្រកាស​៣​នាក់​ចុង​ក្រោយ ​FIFA ​បាន​បញ្ចេញ​មក​គឺ​មាន​លោក Hansi Flick ​គ្រូ Bayern Munich, Klopp ​គ្រូ Liverpool ​និង​លោក ​Bielsa គ្រូ​បង្វឹក​របស់ Leeds United ​។ ​ជា​លទ្ធផល​នៅ​យប់មិញ​នេះ FIFA ​បាន​ប្រកាស​ថា Klopp ​ដែល​ជួយ Liverpool ​ឈ្នះ Premier League ​គឺ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​២០២០​នេះ​។

​ក្រោយ​ពី​ឮ​ឈ្មោះ​ខ្លួន​ឯង​ភ្លាម ​លោក Klopp ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ​លោក​បាន​និយាយ​ថា​៖ “ខ្ញុំ​ភ្ញាក់​តែ​ម្ដង។ ខ្ញុំ​មក​អង្គុយ​ទី​នេះ​ព្រោះ​ខ្ញុំ​គិត​ថា​ឆ្នាំ​មុន​ខ្ញុំ​ឈ្នះ​វា។ ខ្ញុំ​មក​ទី​នេះ​ជាមួយ​កីឡាករ​របស់​ខ្ញុំ។ អរគុណ​ច្រើន​មែនទែន អស្ចារ្យ​”។

កំណត់ត្រា​ល្អ​របស់ Klopp ​នៅ​ឆ្នាំ​២០២០​នេះ គឺ​ជួយ​ក្រុម Liverpool ​ឈ្នះ Premier League ​ឡើង​វិញ​ក្រោយ​ខកខាន​៣០​ឆ្នាំ។ ដោយ​ការ​ឈ្នះ​នេះ​ទៀត​សោត​គឺ​តាំង​ពី​នៅ​សល់​៧​ប្រកួត​ក្នុង​ដៃ​ទៀត​ឯ​ណោះ ​និង​មាន​ដល់​៩៩​ពិន្ទុ ដោយ​សឹង​តែ​មិន​បរាជ័យ​សោះ​ក្នុង​១​រដូវ​កាល​កន្លង​ទៅ​នោះ។

ដោយ​ឡែក​បើ​មើល​កំណត់ត្រា​លោក Flick ​វិញ​គឺ​រឹត​តែ​ល្អ​ថែម​ទៀត។ ​លោក​ទើប​​ចូល​ដឹក​នាំ​ក្រុម Bayern Munich ​ទេ ​ប៉ុន្តែ​ជួយ​ក្រុម​ឈ្នះ​លីគ​អាល្លឺម៉ង់​ព្រម​ទាំង Cup ​ផង​ដែរ។ ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត ​ឈ្នះ UEFA Champions League ​ដោយ​មិន​ចាញ់​ការ​ប្រកួត​ទាល់​តែ​សោះ។

​សម្រាប់​លោក Bielsa ​វិញ ​គឺ​ជួយ Leeds United ​ឈ្នះ Championship ​និង​បាន​ឡើង​មក​លេង Premier League ​វិញ ​ក្រោយ​ខកខាន​អស់​រយៈ​ពេល​១៦​ឆ្នាំ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់