• 2020-12-17 12:43:16
  • បាល់ទាត់

Griezmann ចង​សក់​ទីទុយ​ក្នុង​ប្រកួត​ប៉ះ Sociedad ផ្អើល​អស់​បណ្ដាញ​សង្គម

  • 2020-12-17 12:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann បាន​បង្ហាញ​នូវ​ម៉ូដ​សក់​ថ្មី ដោយ​ចង​តាម​បែប​សក់​ទីទុយ​ ចង​ទៅ​ក្រោយ អំឡុង​ប្រកួត​រវាង Barcelona និង​ក្លឹប Real Sociedad។

បណ្ដាញ​សង្គម ក៏​ដូច​ជា​សារព័ត៌មាន​បាល់ទាត់​នានា​ បាន​ធ្វើការ​ចាប់​អារម្មណ៍​ទៅ​នឹង​ម៉ូដ​សក់​របស់​តារា​បាល់ទាត់​បារាំង​មួយ​។ ក្នុង​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ទំព័រ​ Twitter របស់ La Liga ធ្វើ​ការ​បង្ហោះ​វីដេអូ​ហ្វឹកហាត់​របស់ Griezmann ជាមួយ​នឹង​សក់​ក្រង​ទីទុយ។

ជាមួយ​នឹង​សក់​ថ្មី​នេះ Griezmann មិន​សូវ​មាន​សំណាង​សោះ​នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង Sociedad ដោយ​កីឡាករ​រូប​ស៊ុត​បុក​ហ្វូតូ​ម្ដង ហើយ​ខក​ខាន​ឱកាស​មាស​ម្ដង​ទៀត ដោយ​បាល់​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​ចាំ​ទី។

យ៉ាងណាមិញ កីឡាករ​រូប​នេះ​បាន​ជួយ​ទប់​ការពារ​មិន​ឲ្យ Barca របូត​ ២គ្រាប់ ពី​ឱកាស​ល្អៗ​របស់ Sociedad។ ការ​ប្រកួត​រវាង Barcelona និង Sociedad បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-១៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់