• 2020-12-17 05:51:48
  • ប្រដាល់

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទម្ងន់​ ៥៤​ គីឡូ​នៅ​ PNN​ សប្ដាហ៍​នេះ​ក៏​ល្អ​មើល​ដែរ​

  • 2020-12-17 05:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្រាក​អស់​ប៉ុន្មាន​សប្ដាហ៍​ដោយ​សារ​កូវីដ​ ឥលូវ​ថ្ងៃ​អាទិត្យ​ ២០​ ធ្នូ ​២០២០​ ឯ​សង្វៀន​ PNN​ ចាប់ផ្ដើម​ដំណើរការ​ប្រកួត​វិញ​ហើយ​ ខណៈ​មាន​គូ​ពិសេស​ ពេជ្រ ​ប៊ុនសិទ្ធិ​ ឃួន​ ឡាំងកូស៊ីន​ និង​គូ​អម​ខ្សែក្រវាត់​មួយ​ចំនួន​ទៀត។​

ប៊ុនសិទ្ធ និង​ ឡាំងកូស៊ីន

គូ​ឯក​ប្រចាំ​សប្ដាហ៍​នៅ​ PNN ​គឺ​ ពេជ្រ ​ប៊ុនសិទ្ធ​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ អ្នក​ទាំងពីរ​នេះ​នរណា​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​ ខណៈ​អាទិត្យ​ក្រោយ​ រិន​ ដេវីត​ ត្រូវ​ប៉ះ​ ខេម​ ចាន់​ រក​បេក្ខភាព​ ១រូប​ទៀត។​

ក្រៅ​តែ​ពី​គូ​ខ្សែក្រវាត់​នេះ​ហើយ​ក៏​មាន​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា​ យ៉េន​ ឌីណា​ ប៉ះ​ លន បញ្ញា ឡុង​ ជិន​ ប៉ះ​ បាង ​កាយ៉ាក​ ចំណែក​គូ​បើក​ឆាក​មួយ​ទៀត​គឺ​ លន់​ សៀកឡេង​ ប៉ះ​ ពេជ្រ ​កក្កដា។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់​តទៅ​នា​ថ្ងៃ​អាទិត្យ​នេះ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់