• 2020-12-16 07:39:45
  • បាល់ទាត់

Klopp ​សង្ឃឹម​ថា អាច​ហូប Spurs ​បាន​រាត្រីនេះ ​ដើម្បី​ឡើង​កំពូល​តារាង​

  • 2020-12-16 07:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs ​សម្រាប់​ការ​ប្រកួត​ពាន​រង្វនា់ English Premier League ​នៅ​រាត្រី​នេះ​។

​វា​នឹង​ក្លាយ​ជា​ជំនួប​កាត់​ក្ដី​យក​លេខ​១​កំពូល​តារាង ព្រោះ​ថា​ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ស្មើ​គ្នា ​និង​ចំណាត់​ថ្នាក់​គិត​លើ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម លោក Klopp ​បាន​និយាយ​សរសើរ​ទម្រង់​លេង​របស់​ក្រុម​ដៃ​គូ​ខ្លាំង​មែនទែន។ លោក​បាន​អះអាង​ថា ​លោក Jose ​បាន​ផ្លាស់​ប្ដូរ Spurs ​ទៅ​ជា​ក្រុម​មួយ​ដែល​ជា​ម៉ាស៊ីន​កំណត់​លទ្ធផល​ការ​ប្រកួត​បាន​មុន​ទៅ​ហើយ។

​យ៉ាងណាមិញ ​បើ​ទោះ​ជា Spurs ​រដូវ​កាល​នេះ​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក Klopp ​នៅ​ជឿ​ជាក់​ថា​ក្រុម​របស់​លោក​នឹង​យក​លទ្ធផល​ល្អ​បាន​នៅ​រាត្រី​នេះ​ដែរ។ ​៣​ពិន្ទុ គឺ​ជា​អ្វី​ដែល​ក្រុម​ហង្ស​ក្រហម​ទាមទារ​ជា​ចាំ​បាច់​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​ឡើង​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់