• 2020-12-16 03:16:31
  • ប្រដាល់

អីយ៉ា!​ ចេញ​មេ​ធំ​ហើយ​តើ​ អេ ​ភូថង៖​ អេលីត​ ចំរើន​ ប៉ះ​ មេឃា​ ឲ្យ​តែ​ភ្លាត់​ខូច​ដូច​គ្នា​

  • 2020-12-16 03:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ក្នុង​វិស័យ​គុន​ខ្មែរ​ អេ​ ភូថង​ ថា​ការ​ការ​ប្រកួត​រវាង​ អេលីត​ ចំរើន​ និង​ ម៉ឺន​ មេឃា​ ឲ្យ​តែមាន​នរណា​ភ្លាត់​ស្នៀត​បន្តិច​គឺ​ខូច​ដូច​គ្នា​ ព្រោះ​មាន​ផ្លែ​ល្អ​ ធ្ងន់​ប្រហែល​គ្នា​ថ្ងៃ​សៅរ៍​ ទី១៩​ ធ្នូ​ ២០២០។​

អេ ភូថង ពេល​ប្រាប់សិស្សពី​មុន

បើ​តាម​ការ​លើក​ឡើង​ក្នុង​ការ​ Live​ វីដេអូ​ព្រឹក​មិញ​របស់​លោក​ អេ ​ភូថង​ បាន​សរសើរ​ អេលីត​ ចំរើន​ ថា​ជា​កីឡាករ​មាន​ផ្លែ​ធ្ងន់​ល្អ​ និង​ជា​អ្នក​ប្រដាល់​ដែល​មាន​មហិច្ឆតា​ខ្ពស់​ដូច​ឃើញ​ស្រាប់​អីចឹង។​

លោក​ អេ ​ភូថង​ បន្ត​លើក​ឡើង​ទៀត​ថា​ ចំរើន​ ធ្ងន់​ល្អ​មែន​ ប៉ុន្តែ​បើ​មាន​អ្នក​ភ្លាត់​ស្នៀត​បន្តិច​ដឹង​តែ​ខូច​ដូច​គ្នា​មិន​ថា​កូន​លោក​ ឬ​ដៃគូ​នោះ​ទេ។​ យ៉ាង​ណា​អតីត​អ្នក​ប្រដាល់​ខាង​លើ​នេះ​ ឥលូវ​កំពុង​តែ​បុក​បច្ចេកទេស​ពង្រឹង​ស្នៀត​ដល់​កូន​ប្រុស​របស់​លោក​ត្រៀម​ប្រកួត​អាទិត្យ​នេះ។​

មេឃា និង​ ចំរើន

រំលឹក​ដែរ​ថា​ លោក​ អេ ​ភូថង​ បាន​បញ្ជាក់​ថា​ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​ធ្នូ ​២០២០​ នេះ​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប៉ះ​ អេលីត​ ចំរើន​ ខណៈនេះជាវគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​២​ ហើយ​អ្នក​ដែល​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​ជា​មួយ​ ឃឹម​ បូរ៉ា បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់