• 2020-12-16 02:22:27
  • បាល់ទាត់

អបអររ! Son Heung-min ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​​កូរ៉េខាងត្បូង

  • 2020-12-16 02:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់ Spurs ខ្សែ​ប្រយុទ្ធ​ Son Heung-min បាន​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​កូរ៉េខាងត្បូង។ នេះ​ជា​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​របស់​កូរ៉េ​ខាង​ពី​ថ្ងៃ​ច័ន្ទ។

នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ បន្ថែម​កំណត់ត្រា​​របស់​ខ្លួន​​ក្នុង​អាជីព​បាល់ទាត់។ Son ឈ្នះ​ពាន​នេះ​​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៣ អំឡុង​ពេល​លេង​នៅ​អាល្លឺម៉ង់​ជាមួយ​ក្រុម Bayer Leverkusen ហើយ​ឆ្នាំ​បន្ទាប់​រូប​គេ​ក៏​​បាន​ឈ្នះ​ម្ដង​ទៀត​ផង​ដែរ។

គេ​បាន​ឈ្នះ​វា​ជា​ថ្មី​នៅ​ឆ្នាំ​២០១៧ ដែល​ពេល​នោះ​គេ​​​បាន​ក្លាយ​ជា​​កីឡាករ​របស់ Spurs ទៅ​ហើយ។ ២០១៩​និង​២០២០ Son បាន​បង្កើត​កំណត់ត្រា​ឈ្នះ​២​ឆ្នាំ​ជាប់​គ្នា​ជា​លើក​ទី​ពីរ។ ក្នុង​ឆ្នាំ​នេះ​គេ​បាន​យក​ឈ្នះ​លើ​​កីឡាករ Son Jun-ho របស់​ក្រុម Jeonbuk Hyundai និង Ahn Byung-jun របស់ Suwon FC៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់