• 2020-12-15 13:23:30
  • បាល់ទាត់

Messi នៅ​តែ​មិន​ទាន់​មាន​ក្លឹប​ណា​ មក​ទាក់ទង​ចង់​បាន

  • 2020-12-15 13:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi នៅ​តែ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​មក​ទាក់ទង​ចង់​បាន​នៅ​ឡើយ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ទោះ​រឿង​របស់​ Messi រវាង​ក្លឹប​បាន​ស្ងប់​ស្ងាត់​ទៅ​ហើយ​ក្ដី​នៅ​​ពេល​នេះ​ តែ​បញ្ហា​ដែល​កីឡាករ​ខាង​លើ​ចង់ចាកចេញ​នៅ​តែ​បន្ត​។

ចាប់​ពី​ Messi មាន​បញ្ហា​ជា​មួយ​ Barca កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០​កន្លង​មក​ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ កីឡាករ​រូប​នេះ​ ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ Man City និង​ PSG ជា​ដើម​ចង់​បាន​។

យ៉ាង​ណា​មិញ​ ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ ឪពុក​ Messi ក៏​បាន​ចេញ​មុខ​បដិសេធ​ផ្ទាល់​ ដោយ​បាន​និយាយ​ថា​ មិន​ទាន់​មាន​ក្លឹប​ណា​មួយ​មក​ទាក់ទង​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ នឹង​ចប់​កុងត្រា​ជា​មួយ​ Barca នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់