• 2020-12-15 07:41:18
  • បាល់ទាត់

Ronaldo ទម្លាយ​ថា ខ្លួន​ចូលចិត្ត​មើល​កីឡា​២​ប្រភេទ​នេះ​ជាង​បាល់ទាត់​ទៀត

  • 2020-12-15 07:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់ Juventus កីឡាករ​ Cristiano Ronaldo បាន​និយាយ​ថា ពេល​មើល​ទូរទស្សន៍​គេ​ចូលចិត្ត​​មើល​ប្រដាល់​និង​MMA នៅ​សង្វៀន UFC ជាង​បាល់ទាត់។

Ronaldo ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ជោគជ័យ​បំផុត​ម្នាក់ ដោយ​​ធ្លាប់​ប្រឡូក​ក្នុង​ក្លឹប​ធំ​​ៗ​ដូច​ជា Real Madrid, Manchester United និង Juventus។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ៥​សម័យ រួម​ទាំង​ Champions League ៥​ដង និង​ពាន​លីគ​ជា​ច្រើន​ទៀត។

ប៉ុន្តែ​បើ​និយាយ​ពី​ការ​មើល​ទូរទស្សន៍​​វិញ Ronaldo ទម្លាយ​ឲ្យ​ដឹង​ថា ចូលចិត្ត​មើល​កីឡាករ​បែប​ប្រយុទ្ធ​​ជាង​គេ។ “ការ​លេង​បាល់ទាត់​គឺ​ជា​ចំណង់ចំណូលចិត្ត​​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​មើល​កីឡា​ផ្សេង​លើ​ទូរទស្សន៍។ រវាង​ការ​មើល​ប្រកួត​បាល់ទាត់​ជាមួយ​ប្រដាល់​ឬ UFC ខ្ញុំ​ជ្រើសរើស​ប្រដាល់​នឹង​UFC”។

Ronaldo ​ដែល​ធ្លាប់​បាន​ជួប​និយាយ​លេង​ជាមួយ​ជើង​ខ្លាំង​របស់ UFC កីឡាករ Conor McGregor បាន​បន្ថែម​ទៀត​ថា​ទៀត​ថា កាល​គេ​លេង​នៅ Manchester United គេ​​ធ្លាប់​ប្រកួត​ប្រដាល់​ជាមួយ​គ្រូ​ម្នាក់៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់